លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ទុក្ខលំបាកទាំងអស់មានទីបញ្ចប់

ទុក្ខលំបាកទាំងអស់មានទីបញ្ចប់

ទុក្ខ​លំបាក​ផ្សេង​ៗ​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ជា​ពិសេស​ពេល​ដែល​ទុក្ខ​លំបាក​នោះ​មើល​ទៅ​មាន​រយៈ​ពេល​យូរ។ ដាវីឌ​ដឹង​ថា​ទុក្ខ​លំបាក​ដែល​គាត់​ជួប​ដោយ​សារ​ស្ដេច​សុល​នឹង​មាន​ទី​បញ្ចប់ ហើយ​ដឹង​ថា​គាត់​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​ដូច​ព្រះ​យេហូវ៉ា​បាន​សន្យា។ (​១​សាំ. ១៦:១៣​) ជំនឿ​របស់​ដាវីឌ​បាន​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់​ហើយ​រង់​ចាំ​ព្រះ​យេហូវ៉ា​ផ្លាស់​ប្ដូរ​ស្ថានភាព​របស់​គាត់។

ពេល​ជួប​ទុក្ខ​លំបាក យើង​អាច​ប្រើ​គំនិត​ឈ្លាស​វៃ ចំណេះ​ឬ​សមត្ថភាព​រិះ​គិត​របស់​យើង​ដើម្បី​ផ្លាស់​ប្ដូរ​ស្ថានភាព។ (​១​សាំ. ២១:១២​-​១៤; សុភ. ១:៤​) ប៉ុន្តែ បញ្ហា​ខ្លះ​នៅ​តែ​មាន ទោះ​ជា​យើង​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ស្រប​តាម​គោល​ការណ៍​គម្ពីរ​ក៏​ដោយ។ ក្នុង​ករណី​បែប​នេះ យើង​ត្រូវ​តែ​បង្ហាញ​ចិត្ត​អត់​ធ្មត់​ហើយ​រង់​ចាំ​ព្រះ​យេហូវ៉ា។ មិន​យូរ​ទៀត លោក​នឹង​បំបាត់​ទុក្ខ​វេទនា​ទាំង​អស់ ហើយ​«​ជូត​អស់​ទាំង​ទឹក​ភ្នែក​»​ចេញ​ពី​ភ្នែក​របស់​យើង។ (​បប. ២១:៤​) មិន​ថា​យើង​លែង​មាន​ទុក្ខ​លំបាក​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជំនួយ​ដល់​យើង ឬ​ដោយ​សារ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ យើង​អាច​ប្រាកដ​ថា​ទុក្ខ​លំបាក​ទាំង​អស់​មាន​ទី​បញ្ចប់។ ការ​ដឹង​ដូច្នេះ​អាច​សម្រាល​ទុក្ខ​យើង។

សូម​ទស្សនា​វីដេអូ​សាមគ្គីភាព​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ពិភព​លោក​ដែល​កំពុង​បែក​បាក់ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សហរដ្ឋ​អាម៉េរិក​ខាង​ត្បូង​បាន​ជួប​ការ​ពិបាក​អ្វី​ខ្លះ?

  • តើ​តាម​របៀប​ណា​ពួក​គេ​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់​និង​សេចក្ដី​ស្រឡាញ់?

  • តើ​ពួក​គេ​បាន​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​អ្វី​ដែល​សំខាន់​ជាង​»​យ៉ាង​ដូច​ម្ដេច?—ភី. ១:១០