លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ | ចូរ​បង្កើន​អំណរ​របស់​អ្នក​ក្នុង​កិច្ច​បម្រើ​ផ្សាយ

ចូរជួយសិស្សគម្ពីរអ្នកឲ្យយកឈ្នះទម្លាប់ស្មោកគ្រោក

ចូរជួយសិស្សគម្ពីរអ្នកឲ្យយកឈ្នះទម្លាប់ស្មោកគ្រោក

មាន​តែ​អ្នក​ដែល​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ប៉ុណ្ណោះ​ដែល​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ (​១​ពេ. ១:១៤​-​១៦​) ពេល​សិស្ស​គម្ពីរ​យក​ឈ្នះ​ទម្លាប់​ស្មោក​គ្រោក នោះ​ពួក​គេ​អាច​ទទួល​ប្រយោជន៍​ខាង​សុខភាព ខាង​លុយ​កាក់ និង​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែរ។

សូម​ពន្យល់​យ៉ាង​ច្បាស់​អំពី​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​យេហូវ៉ា មូលហេតុ​ដែល​មាន​ខ្នាត​តម្រា​ទាំង​នោះ និង​ប្រយោជន៍​ដែល​សិស្ស​នឹង​ទទួល​បើ​ពួក​គេ​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ។ សូម​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​កែ​ប្រែ​ការ​គិត​គូរ​របស់​ពួក​គេ ហើយ​ក្រោយ​មក​ពួក​គេ​នឹង​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ (​អេភ. ៤:២២​-​២៤​) ចូរ​ពង្រឹង​ទំនុក​ចិត្ត​សិស្ស​របស់​អ្នក​ថា ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​នោះ​ពួក​គេ​អាច​យក​ឈ្នះ​ទម្លាប់​ស្មោក​គ្រោក​បាន ទោះ​បី​ជា​ពួក​គេ​មាន​ទម្លាប់​នោះ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ។ (​ភី. ៤:១៣​) បង្រៀន​ពួក​គេ​ឲ្យ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​នៅ​ពេល​ដែល​ពួក​គេ​មាន​ទំនោរ​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​ខុស។ ជួយ​ពួក​គេ​ឲ្យ​ចេះ​សម្គាល់​និង​ជៀស​វាង​ពី​ស្ថានភាព​ដែល​នាំ​ឲ្យ​ពួក​គេ​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ជំនួស​ទម្លាប់​ស្មោក​គ្រោក​ដោយ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍។ អ្នក​នឹង​មាន​អំណរ​ជា​ខ្លាំង​ពេល​ដែល​អ្នក​ឃើញ​ថា​សិស្ស​គម្ពីរ​របស់​អ្នក​បាន​ធ្វើ​ការ​កែ​ប្រែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។

សូម​ទស្សនា​វីដេអូ​ចូរ​ជួយ​សិស្ស​គម្ពីរ​អ្នក​ឲ្យ​យក​ឈ្នះ​ទម្លាប់​ស្មោក​គ្រោក រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​តាម​របៀប​ណា​អ្នក​ចាស់​ទុំ​និង​នីតា​បាន​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ហ្គិច?

  • តើ​នីតា​បាន​ផ្ដល់​ជំនួយ​បន្ថែម​ដល់​ហ្គិច​យ៉ាង​ដូច​ម្ដេច?

  • តើ​តាម​របៀប​ណា​ហ្គិច​បាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា?