ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
ការសន្ទនាគំរូ
សកម្មភាពចែកចាយលិខិតអញ្ជើញសម្រាប់ពិធីរំលឹក (ថ្ងៃទី១៩ ខែមីនា–ថ្ងៃទី១៥ ខែមេសា)
«យើងសប្បាយអញ្ជើញលោកអ្នកឲ្យចូលរួមកម្មវិធីពិសេសមួយ ដែលមានមនុស្សរាប់លាននាក់ទូទាំងពិភពលោកនឹងចូលរួម។ នេះជាពិធីរំលឹកមរណភាពលោកយេស៊ូគ្រិស្ត»។ ជូនលិខិតអញ្ជើញទៅម្ចាស់ផ្ទះ ឬផ្ញើតាមសារឬអ៊ីម៉ែល។ «លិខិតអញ្ជើញនេះប្រាប់អំពីពេលវេលានិងទីកន្លែងដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនៅតំបន់យើង [ឬរបៀបដែលលោកអ្នកអាចចូលរួមតាមអនឡាញ]។ យើងក៏ចង់អញ្ជើញលោកអ្នកឲ្យចូលរួមស្ដាប់សុន្ទរកថាពិសេសនៅមួយអាទិត្យមុនពិធីរំលឹក»។
ពេលមានអ្នកចាប់អារម្មណ៍: សូមបង្ហាញ [ឬផ្ញើតាមសារឬអ៊ីម៉ែល] វីដេអូចូរនឹកចាំមរណភាពលោកយេស៊ូ។
សំណួរលើកក្រោយ: ហេតុអ្វីលោកយេស៊ូស្លាប់?
ការជួបលើកដំបូង * (ថ្ងៃទី១-១៨ ខែមីនា និងថ្ងៃទី១៦-៣០ ខែមេសា)
សំណួរ: តើលោកយេស៊ូជាអ្នកណា?
បទគម្ពីរ: ម៉ាថ. ៩:៣៥, ៣៦
សំណួរលើកក្រោយ: ហេតុអ្វីលោកយេស៊ូស្លាប់?
ការត្រឡប់ទៅជួប *
សំណួរ: ហេតុអ្វីលោកយេស៊ូស្លាប់?
បទគម្ពីរ: ម៉ាថ. ២០:២៨
សំណួរលើកក្រោយ: ដោយសារគ្រឿងបូជាលោះរបស់លោកយេស៊ូ តើយើងអាចមានសេចក្ដីសង្ឃឹមអ្វី?