លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃទី១៨-២៤ ខែមីនា

ចម្រៀង​សរសើរ​ព្រះ ១៩​-​២១

ថ្ងៃទី១៨-២៤ ខែមីនា

ចម្រៀង​លេខ​៦ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ​«​មេឃ​ប្រកាស​អំពី​សិរី​រុង​រឿង​របស់​ព្រះ​»​

​(​១០​នាទី​)

ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​អំពី​សិរី​រុង​រឿង​របស់​លោក (​ចសព. ១៩:១; w០៤ ១/៤ ទំ.៨ វ.១​-​២​)

ដួង​អាទិត្យ​គឺ​ជា​ការ​បង្កើត​ដ៏​អស្ចារ្យ (​ចសព. ១៩:៤​-​៦; w០៤ ១/៩ ទំ.៩​-​១០ វ.៨​-​១០​)

យើង​គួរ​រៀន​ពី​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត (​ម៉ាថ. ៦:២៨; g៩៥​-​E ៨/១១ ទំ.៧ វ.៣​)


យោបល់​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​៖ សូម​ពិចារណា​មើល​ការ​បង្កើត ហើយ​ពិភាក្សា​អំពី​មេ​រៀន​ដែល​អ្វី​ទាំង​នោះ​បង្រៀន​យើង​អំពី​ព្រះ​យេហូវ៉ា។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ១៩:៧​-​៩—តើ​ខ​ទាំង​នេះ​បង្ហាញ​អំពី​លក្ខណៈ​ពិសេស​អ្វី​នៃ​កំណាព្យ​ជា​ភាសា​ហេប្រឺ? (​it​-​1​-​E ទំ.១០៧៣​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ស្នើ​ផ្ដល់​លិខិត​អញ្ជើញ​សម្រាប់​ពិធី​រំលឹក​ដល់​បុគ្គល​ម្នាក់ ហើយ​ប្រើ​jw.org​ដើម្បី​រក​ទី​តាំង​ដែល​នៅ​ជិត​គាត់ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៣​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ស្វាគមន៍​បុគ្គល​ម្នាក់​ដែល​មក​ពិធី​រំលឹក​ដោយ​បាន​ទទួល​លិខិត​អញ្ជើញ ទោះ​ជា​មិន​បាន​ជួប​សាក្សី​ដោយ​ផ្ទាល់​ក៏​ដោយ។ ណាត់​ជួប​គាត់​ម្ដង​ទៀត​ដើម្បី​ឆ្លើយ​សំណួរ​របស់​គាត់។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៤​)

៦. ពន្យល់​អំពី​ជំនឿ​របស់​អ្នក

​(​៥​នាទី​) សុន្ទរកថា។ ijwfq អត្ថបទ​៤៥—ប្រធានបទ​៖ ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ខុស​ពី​របៀប​ដែល​សាសនា​ឯ​ទៀត​ធ្វើ? (​th ចំណុច​ហាត់​រៀន​ទី​៦​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១៤១

៧. ចូរ​ពង្រឹង​ជំនឿ​របស់​អ្នក​ដោយ​ពិចារណា​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត

​(​១៥​នាទី​)​ ការ​ពិគ្រោះ។ សូម​បង្ហាញ​វីដេអូ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ដែល​ថា​៖

តើ​តាម​របៀប​ណា​លក្ខណៈ​ផ្សេង​ៗ​នៃ​ការ​បង្កើត​ពង្រឹង​ជំនឿ​របស់​អ្នក​ថា​មាន​អ្នក​បង្កើត​មែន?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១២៧ និង​សេចក្ដី​អធិដ្ឋាន