លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃទី១-៧ ខែមេសា

ចម្រៀង​លេខ​៤ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ​«​ព្រះ​យេហូវ៉ា​ជា​គង្វាល​របស់​ខ្ញុំ​»​

​(​១០​នាទី​)

ព្រះ​យេហូវ៉ា​ដឹក​នាំ​យើង (​ចសព. ២៣:១​-​៣; w១១​-​E ១/៥ ទំ.៣១ វ.៣​)

ព្រះ​យេហូវ៉ា​ការ​ពារ​យើង (​ចសព. ២៣:៤; w១១​-​E ១/៥ ទំ.៣១ វ.៤​)

ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​យើង (​ចសព. ២៣:៥; w១១​-​E ១/៥ ទំ.៣១ វ.៥​)

ព្រះ​យេហូវ៉ា​ថែ​ទាំ​អ្នក​បម្រើ​របស់​លោក ដូច​គង្វាល​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​របស់​គាត់​យ៉ាង​ដិត​ដល់។

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ថែ​ទាំ​ខ្ញុំ?›

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ២៣:៣—តើ​«​ផ្លូវ​សុចរិត​»​ជា​អ្វី ហើយ​តើ​អ្វី​នឹង​ជួយ​យើង​មិន​ឲ្យ​ចេញ​ពី​ផ្លូវ​នោះ? (​w១១ ១/២ ទំ.២២ វ.១​-​៣​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ចែក​រំលែក​បទ​គម្ពីរ​មួយ​ដែល​លើក​ទឹក​ចិត្ត​ជា​មួយ​បុគ្គល​ម្នាក់​ដែល​ប្រាប់​អ្នក​ថា​គាត់​បារម្ភ​អំពី​បរិស្ថាន។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៥​)​

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ បង្ហាញ​របៀប​រៀន​គម្ពីរ​ដល់​អ្នក​ដែល​បាន​ទទួល​សៀវភៅ​ស្ដើង​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!(​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៣​)

៦. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៥៤

៧. យើង​បដិសេធ​សំឡេង​របស់​មនុស្ស​ចម្លែក

​(​១៥​នាទី​) ការ​ពិគ្រោះ។

ចៀម​ស្គាល់​សំឡេង​របស់​គង្វាល ហើយ​ទៅ​តាម​គង្វាល​របស់​ពួក​វា។ ផ្ទុយ​ទៅ​វិញ ពួក​វា​រត់​ចេញ​ពេល​ឮ​សំឡេង​របស់​មនុស្ស​ចម្លែក​ដែល​វា​មិន​ស្គាល់។ (​យ៉ូន. ១០:៥​) ស្រដៀង​គ្នា​ដែរ យើង​ស្ដាប់​សំឡេង​របស់​គង្វាល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​យើង គឺ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ (​ចសព. ២៣:១; យ៉ូន. ១០:១១​) ប៉ុន្តែ​យើង​បដិសេធ​សំឡេង​មនុស្ស​ចម្លែក​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ជំនឿ​យើង​ចុះ​ខ្សោយ​ដោយ​ប្រើ​«​ពាក្យ​បោក​បញ្ឆោត​»។—២ពេ. ២:១,

ដើម​កំណើត ជំពូក​៣ រៀប​រាប់​អំពី​លើក​ទី​១​ដែល​មាន​សំឡេង​មនុស្ស​ចម្លែក​នៅ​លើ​ផែន​ដី។ សាថាន​បាន​និយាយ​ទៅ​កាន់​អេវ៉ា​តាម​រយៈ​សត្វ​ពស់ ដើម្បី​លាក់​អត្តសញ្ញាណ​របស់​វា។ ដោយ​ធ្វើ​ពុត​ជា​មិត្ត​របស់​នាង វា​បាន​និយាយ​បង្ខុស​ពាក្យ​និង​បំណង​របស់​ព្រះ​យេហូវ៉ា។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ អេវ៉ា​បាន​ស្ដាប់​សាថាន ហើយ​នេះ​នាំ​ឲ្យ​នាង​និង​កូន​ចៅ​របស់​នាង​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច​ផ្សា​រាប់​មិន​អស់។

សព្វ​ថ្ងៃ​នេះ សាថាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​សង្ស័យ​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​ដោយ​ឃោសនា​ព័ត៌មាន​មិន​ល្អ ព័ត៌មាន​ដែល​មាន​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​ដែល​ជា​ការ​ពិត ឬ​ពាក្យ​កុហក​តែ​ម្ដង។ ពេល​យើង​ឮ​សំឡេង​របស់​មនុស្ស​ចម្លែក យើង​គួរ​បដិសេធ​ភ្លាម​ៗ​! ការ​ស្ដាប់​សំឡេង​របស់​ពួក​គេ សូម្បី​តែ​មួយ​ភ្លែត​ក៏​ដោយ គឺ​ពិត​ជា​គ្រោះ​ថ្នាក់​មែន។ ក្នុង​ការ​សន្ទនា​ដ៏​ខ្លី​រវាង​សាថាន​និង​អេវ៉ា តើ​សាថាន​បាន​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​បំភាន់​អេវ៉ា? (​ដក. ៣:១, ៤, ៥​) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​ដែល​ចង់​ចែក​រំលែក​ព័ត៌មាន​មិន​ល្អ​អំពី​អង្គការ​របស់​សាក្សី​ព្រះ​យេហូវ៉ា ជា​អ្នក​ដែល​យើង​ស្គាល់ ស្រឡាញ់​យើង និង​មាន​បំណង​ចិត្ត​ល្អ​ចំពោះ​យើង?

សូម​បង្ហាញ​វីដេអូ ចូរ​បដិសេធ​«​សំឡេង​របស់​មនុស្ស​ចម្លែក​»រួច​សួរ​អ្នក​ស្ដាប់​ថា​៖

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​អ្វី​ដែល​ហ្គិច​បាន​ធ្វើ​ពេល​ម្ដាយ​របស់​គាត់​ដែល​មិន​មែន​ជា​អ្នក​ជឿ ចង់​បង្ហាញ​គាត់​នូវ​ព័ត៌មាន​មិន​ល្អ​អំពី​សាក្សី​ព្រះ​យេហូវ៉ា?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៥៥ និង​សេចក្ដី​អធិដ្ឋាន