ថ្ងៃទី២៩ ខែមេសា–ថ្ងៃទី៥ ខែឧសភា
ចម្រៀងសរសើរព្រះ ៣៤-៣៥
ចម្រៀងលេខ១០ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ចូរ«សរសើរព្រះយេហូវ៉ាគ្រប់ពេលវេលា»
(១០នាទី)
ដាវីឌបានសរសើរព្រះយេហូវ៉ាសូម្បីតែនៅពេលដែលគាត់ជួបទុក្ខលំបាកក្ដី (ចសព. ៣៤:១; w០៧ ១/៣ ទំ.២៥ វ.១១)
ដាវីឌអួតអំពីព្រះយេហូវ៉ា មិនមែនអួតអំពីខ្លួនឯងទេ (ចសព. ៣៤:២-៤; w០៧ ១/៣ ទំ.២៦ វ.១៣)
ពាក្យសម្ដីរបស់ដាវីឌពង្រឹងកម្លាំងចិត្តមនុស្សដែលនៅជុំវិញគាត់ (ចសព. ៣៤:៥, w០៧ ១/៣ ទំ.២៦ វ.១៥)
ក្រោយដាវីឌគេចខ្លួនពីអាប៊ីម៉ាឡិច ដាវីឌបានទៅតំបន់ស្ងាត់ជ្រងំហើយបុរស៤០០នាក់ដែលមិនពេញចិត្តនឹងការគ្រប់គ្រងរបស់សុលបានរួមដៃជាមួយនឹងដាវីឌ។ (១សាំ. ២២:១, ២) ដាវីឌប្រហែលជាបានគិតអំពីបុរសទាំងនោះពេលដែលគាត់តែងបទចម្រៀងនេះ។—ចសព. ៣៤; ពាក្យផ្ដើម
សូមសួរខ្លួនអ្នកថា ‹តើតាមរបៀបណាខ្ញុំអាចសរសើរព្រះយេហូវ៉ាពេលខ្ញុំនិយាយជាមួយបងប្អូននៅកិច្ចប្រជុំលើកក្រោយ?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
ចសព. ៣៥:១៩—តើសំណូមពររបស់ដាវីឌដែលសូមកុំឲ្យពួកអ្នកស្អប់គាត់«មិចភ្នែក»របស់ពួកគេមានន័យអ្វី? (w០៦ ១/៦ ទំ.១១ វ.២)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ៣៤:១-២២ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(២នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ ការសន្ទនាបានបញ្ចប់មុនអ្នកមានឱកាសផ្សព្វផ្សាយ។ (lmd មេរៀនទី១ ចំណុចទី៤)
៥. ត្រឡប់ទៅជួប
(៤នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ (lmd មេរៀនទី២ ចំណុចទី៤)
៦. ពន្យល់អំពីជំនឿរបស់អ្នក
(៥នាទី) ការសម្ដែង។ ijwfq អត្ថបទ៥៩—ប្រធានបទ៖ ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើពិធីបុណ្យផ្សេងៗ? (th ចំណុចហាត់រៀនទី១៧)
ចម្រៀងលេខ៥៩
៧. វិធីបីយ៉ាងដែលយើងអាចសរសើរព្រះយេហូវ៉ានៅកិច្ចប្រជុំ
(១៥នាទី) ការពិគ្រោះ។
កិច្ចប្រជុំក្រុមជំនុំផ្ដល់ឱកាសឲ្យយើងសរសើរព្រះយេហូវ៉ា។ យើងអាចធ្វើដូច្នេះតាមរយៈវិធីបីយ៉ាង។
ការសន្ទនា៖ និយាយអំពីគុណធម៌របស់ព្រះយេហូវ៉ាក្នុងការសន្ទនារបស់អ្នកជាមួយនឹងអ្នកឯទៀត។ (ចសព. ១៤៥:១, ៧) តើអ្នកបានឮឬអានចំណុចណាមួយដែលបានជួយអ្នកឬទេ? តើអ្នកមានបទពិសោធន៍ល្អពេលទៅផ្សព្វផ្សាយឬទេ? តើអ្នកបានទទួលការលើកទឹកចិត្តដោយសារពាក្យសម្ដីឬការប្រព្រឹត្តរបស់បងប្អូនណាម្នាក់ឬទេ? តើអ្នកកោតស្ងើចអ្វីខ្លះអំពីការបង្កើតរបស់ព្រះ? អ្វីទាំងនេះគឺជាអំណោយពីព្រះយេហូវ៉ា។ (យ៉ា. ១:១៧) សូមទៅកិច្ចប្រជុំមុនកម្មវិធីចាប់ផ្ដើមដើម្បីអាចមានឱកាសនិយាយជាមួយនឹងបងប្អូនឯទៀត។
ការឆ្លើយ៖ សូមព្យាយាមឆ្លើយយ៉ាងហោចណាស់មួយដងរាល់កិច្ចប្រជុំ។ (ចសព. ២៦:១២) អ្នកអាចឆ្លើយចំៗឬលើកឡើងចំណុចណាមួយដែលទាក់ទងនឹងមេរៀន បទគម្ពីរ រូបភាព ឬរបៀបអនុវត្ត។ ដោយសារបងប្អូនឯទៀតក៏ប្រហែលជាលើកដៃដែរ ដូច្នេះសូមរៀបចំចម្លើយពីរបី។ បើចម្លើយរបស់អ្នកមានរយៈពេល៣០វិនាទីឬខ្លីជាង នោះបងប្អូនឯទៀតអាចមានឱកាស«ជូនព្រះនូវសេចក្ដីសរសើរជាគ្រឿងបូជា»។—ហេ. ១៣:១៥
ការច្រៀង៖ ច្រៀងចម្រៀងរាជាណាចក្រដោយចិត្តរំភើប។ (ចសព. ១៤៧:១) អ្នកប្រហែលជាមិនអាចឆ្លើយរាល់កិច្ចប្រជុំនោះទេ ជាពិសេសបើអ្នកនៅក្នុងក្រុមជំនុំធំ ប៉ុន្តែអ្នកតែងតែអាចចូលរួមក្នុងការច្រៀងចម្រៀង។ ទោះបីជាអ្នកគិតថាខ្លួនមិនពូកែច្រៀងក៏ដោយ ព្រះយេហូវ៉ាពេញចិត្តណាស់ពេលដែលអ្នកខំប្រឹងអស់ពីសមត្ថភាព! (២កូ. ៨:១២) អ្នកអាចរៀបចំដោយហាត់ច្រៀងនៅផ្ទះ។
សូមបង្ហាញវីដេអូ ប្រវត្តិសាស្ត្រនៃអង្គការយើង ចម្រៀងគឺជាអំណោយមួយ ភាគទី១។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោម៖
ចាប់ពីពេលដែលអង្គការរបស់យើងបានរៀបចំឡើង តើតាមរបៀបណាយើងបានបង្ហាញថាការច្រៀងចម្រៀងសរសើរព្រះយេហូវ៉ាគឺសំខាន់?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.៩ វ.១-៧ ពាក្យផ្ដើមនៃផ្នែកទី៣ និងប្រអប់នៅទំ.៧៨