លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃទី៨-១៤ ខែមេសា

ចម្រៀង​សរសើរ​ព្រះ ២៦​-​២៨

ថ្ងៃទី៨-១៤ ខែមេសា

ចម្រៀង​លេខ​៣៤ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. របៀប​ដែល​ដាវីឌ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​យេហូវ៉ា

​(​១០​នាទី​)

ដាវីឌ​បាន​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​ចិត្ត​គាត់ (​ចសព. ២៦:១, ២; w០៥ ១/៣ ទំ.៨ វ.៨​-​៩​)

ដាវីឌ​បាន​ជៀស​វាង​ពី​ការ​សេព​គប់​អាក្រក់ (​ចសព. ២៦:៤, ៥; w០៥ ១/៣ ទំ.៩ វ.១២​-​១៣​)

ដាវីឌ​ស្រឡាញ់​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា (​ចសព. ២៦:៨; w០៥ ១/៣ ទំ.១១ វ.១៧​-​១៨​)


ទោះ​ជា​ដាវីឌ​បាន​ធ្វើ​ខុស​ក្ដី គាត់​បាន​ដើរ​តាម​ព្រះ​«​ដោយ​ស្មោះ​អស់​ពី​ចិត្ត​»។ (​១បស. ៩:៤​) ភក្ដី​ភាព​និង​សេចក្ដី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេហូវ៉ា ស​ឲ្យ​ឃើញ​ថា​ដាវីឌ​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ២៧:១០—តើ​ខ​គម្ពីរ​នេះ​សម្រាល​ទុក្ខ​យើង​យ៉ាង​ដូច​ម្ដេច​ពេល​ដែល​មិត្ត​ជិត​ស្និទ្ធ​របស់​យើង​បោះ​បង់​ចោល​យើង? (​w​០៦ ១/៨ ទំ.២១ វ.១៥​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ប្រើ​ខិត្តប័ណ្ណ​មួយ​ពី​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។ (​th ចំណុច​ហាត់​រៀន​ទី​៣​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពិគ្រោះ​សំណួរ​ខាង​ក្រោយ​ខិត្តប័ណ្ណ​ដែល​អ្នក​បាន​ជូន​ម្ចាស់​ផ្ទះ​លើក​មុន។ ណែនាំ​គេហទំព័រ​jw.org ហើយ​បង្ហាញ​គាត់​នូវ​អ្វី​ដែល​គាត់​អាច​រក​ឃើញ​ក្នុង​គេហទំព័រ។ (​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៣​)

៦. សុន្ទរកថា

​(​៥​នាទី​)​ lmd សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ចំណុច​ទី​៣—ប្រធានបទ​៖ នឹង​លែង​មាន​ការ​បង្ខូច​បរិស្ថាន​ផែន​ដី​ត​ទៅ​ទៀត។ (​th ចំណុច​ហាត់​រៀន​ទី​១៣​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១២៨

៧. ប្អូន​ៗ​យុវវ័យ​ដែល​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌

​(​១៥​នាទី​) ការ​ពិគ្រោះ។

ប្អូន​ៗ​យុវវ័យ​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​ព្យាយាម​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។ ពួក​គេ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ក្នុង​អំឡុង​គ្រា​យុវវ័យ ចំណង់​ខាង​ផ្លូវ​ភេទ​អាច​មាន​ខ្លាំង ដូច្នេះ​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​រ៉ូម ៧:២១; ១កូ. ៧:៣៦​) ពួក​គេ​ក៏​ត្រូវ​ខំ​ប្រឹង​ដើម្បី​បដិសេធ​ការ​បង្ខិត​បង្ខំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ដែល​រួម​បញ្ចូល​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែរ។ (​អេភ. ២:២​) យើង​ពិត​ជា​មាន​មោទនភាព​ចំពោះ​ប្អូន​ៗ​ដែល​បន្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។

សូម​បង្ហាញ​វីដេអូ ជីវិត​កាល​យុវវ័យ តើ​តាម​របៀប​ណា​ខ្ញុំ​អាច​យក​ឈ្នះ​ការ​បង្ខិត​បង្ខំ​ឲ្យ​រួម​ភេទ​មុន​រៀប​ការ? រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

  • តើ​ខូរី​និង​ឃេមរីន​ជួប​ការ​បង្ខិត​បង្ខំ​អ្វី​ខ្លះ?

  • តើ​អ្វី​បាន​ជួយ​ពួក​គាត់​ឲ្យ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ?

  • តើ​តាម​របៀប​ណា​គោល​ការណ៍​គម្ពីរ​អាច​ជួយ​អ្នក​ពេល​ដែល​អ្នក​ជួប​ស្ថានភាព​ដែល​ស្រដៀង​នឹង​នេះ?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.៨ វ.៥​-​១២

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៣៨ និង​សេចក្ដី​អធិដ្ឋាន