សាក្សីព្រះយេហូវ៉ាកំពុងប្រារព្ធពិធីរំលឹកមរណភាពរបស់គ្រិស្ដនៅប្រទេសអាល្លឺម៉ង់

កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ មីនា ២០១៦

ពាក្យផ្សាយគំរូ

យោបល់ផ្សេងសម្រាប់ផ្សព្វផ្សាយទស្សនាវដ្ដីប៉មយាម និងលិខិតអញ្ជើញពិធីរំលឹកមរណភាពរបស់គ្រិស្ដ ឆ្នាំ២០១៦។ សូមប្រើពាក្យគំរូទាំងនេះដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

នាងអេសធើរបានចាត់វិធានការដោយមិនគិតពីប្រយោជន៍ខ្លួនដើម្បីព្រះយេហូវ៉ានិងរាស្ដ្ររបស់លោក

នាងមានចិត្ដក្លាហានដោយប្រថុយជីវិត ហើយបានជួយម៉ាដេកាយក្នុងការចេញច្បាប់ថ្មីមួយទៀត ដើម្បីកុំឲ្យសាសន៍យូដាត្រូវគេបំផ្លាញ។ (នាងអេសធើរ ៦-១០)

ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ

ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយបង្កើតពាក្យផ្សាយរបស់ខ្លួនសម្រាប់ស្នើផ្ដល់ទស្សនាវដ្ដី

សូមប្រើយោបល់ផ្សេងដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួនសម្រាប់ស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម។

របៀបរស់នៅជាគ្រិស្ដសាសនិក

សូមស្វាគមន៍ភ្ញៀវដែលមកចូលរួម

តើតាមរបៀបណាយើងអាចជួយភ្ញៀវនិងបងប្អូនអសកម្មឲ្យមានអារម្មណ៍ថាពួកគេបានត្រូវស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងពិធីរំលឹក?

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

យ៉ូបបានរក្សាចិត្ដស្មោះគ្រប់លក្ខណៈក្រោមការសាកល្បងជំនឿ

គាត់បានបង្ហាញថាព្រះយេហូវ៉ាជាបុគ្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់គាត់។ (យ៉ូប ១-)

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

យ៉ូបបានប្រាប់អំពីទុក្ខវេទនារបស់គាត់

ការកើតទុក្ខនិងការធ្លាក់ទឹកចិត្ដយ៉ាងខ្លាំងបានមានឥទ្ធិពលលើការគិតគូររបស់យ៉ូប ប៉ុន្ដែសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះយេហូវ៉ាគឺនៅខ្លាំងដដែល។ (យ៉ូប ៦-១០)

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

យ៉ូបបានជឿជាក់ថានឹងមានការប្រោសឲ្យរស់ឡើងវិញ

គាត់ដឹងថាព្រះយេហូវ៉ានឹងប្រោសគាត់ឲ្យរស់ឡើងវិញ ដូចដើមអូលីវដែលត្រូវគេកាប់ដល់គល់ តែដុះម្ដងទៀត។ (យ៉ូប ១១-១៥)

របៀបរស់នៅជាគ្រិស្ដសាសនិក

ការប្រោសឲ្យរស់ឡើងវិញអាចកើតឡើងបានដោយផ្អែកលើថ្លៃលោះ

សេចក្ដីសង្ឃឹមរបស់យើងនឹងក្លាយទៅជាការពិត ដោយផ្អែកលើថ្លៃលោះដែលជាអំណោយពីព្រះយេហូវ៉ា។ នៅពេលនោះជាជាងកើតទុក្ខដោយសារអ្នកជាទីស្រឡាញ់បានស្លាប់ យើងនឹងទទួលស្វាគមន៍ពួកគាត់ពេលដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។