លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ៦-១០

យ៉ូបបានប្រាប់អំពីទុក្ខវេទនារបស់គាត់

យ៉ូបបានប្រាប់អំពីទុក្ខវេទនារបស់គាត់

យ៉ូបបានធ្លាក់ខ្លួនក្រ កូនស្លាប់ ថែមទាំងមានជំងឺធ្ងន់ធ្ងរទៀតផង។ ទោះជាយ៉ាងនោះក៏ដោយ គាត់នៅតែស្មោះត្រង់ចំពោះព្រះ។ ម៉្លោះហើយ សាថានបានព្យាយាមប្រើការធ្លាក់ទឹកចិត្ដ ដើម្បីធ្វើឲ្យយ៉ូបលែងមានចិត្ដស្មោះគ្រប់លក្ខណៈចំពោះព្រះ។ ខណៈនោះ ‹មិត្ដ›បីនាក់របស់យ៉ូបបានទៅជួបគាត់។ ដំបូង ពួកគេបានបង្ហាញជាសាធារណៈនូវក្ដីអាណិតអាសូរចំពោះយ៉ូប។ បន្ទាប់មក ពួកគេបានអង្គុយជាមួយនឹងយ៉ូបអស់រយៈពេលថ្ងៃ ដោយមិននិយាយសម្រាលទុក្ខគាត់មួយម៉ាត់សោះ។ ក្រោយមក ពួកគេនិយាយទៅកាន់យ៉ូបសុទ្ធតែពាក្យសម្ដីចោទប្រកាន់ធ្ងន់ៗ។

យ៉ូបបានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ទោះបីរងសម្ពាធយ៉ាងខ្លាំងក៏ដោយ

៦:៣; ៧:១៦; ៩:២០-២២; ១០:១, ១២

  • ការកើតទុក្ខយ៉ាងខ្លាំងបានបណ្ដាលឲ្យយ៉ូបមានទស្សនៈមិនត្រឹមត្រូវ។ យ៉ូបបានសន្និដ្ឋានខុសថាព្រះមិនខ្វល់ទេ ទោះជាគាត់រក្សាជំនឿទៅលើលោកមិនរក្សាក៏ដោយ

  • ដោយសារធ្លាក់ទឹកចិត្ដ យ៉ូបមិនបានគិតអំពីមូលហេតុផ្សេងទៀតដែលធ្វើឲ្យគាត់រងទុក្ខវេទនាទេ

  • ទោះជាយ៉ូបកើតទុក្ខខ្លាំងក៏ដោយ គាត់នៅតែនិយាយអំពីសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ា ទៅកាន់អ្នកដែលបានចោទប្រកាន់គាត់