លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

ការប្រោសឲ្យរស់ឡើងវិញអាចកើតឡើងបានដោយផ្អែកលើថ្លៃលោះ

ការប្រោសឲ្យរស់ឡើងវិញអាចកើតឡើងបានដោយផ្អែកលើថ្លៃលោះ

នៅគ្រាពិធីរំលឹក ជាឱកាសល្អមួយឲ្យយើងរំពឹងគិតអំពីពរដែលយើងអាចទទួលនាពេលអនាគតតាមរយៈថ្លៃលោះ។ ពរមួយក្នុងចំណោមពរទាំងនោះ គឺការប្រោសឲ្យរស់ឡើងវិញ។ ព្រះយេហូវ៉ាគ្មានបំណងទាល់តែសោះឲ្យមនុស្សស្លាប់។ ហេតុនេះហើយបានជាយើងឈឺចាប់យ៉ាងខ្លាំង ពេលដែលអ្នកជាទីស្រឡាញ់របស់យើងបានស្លាប់។ (១កូ. ១៥:២៦) ពេលលោកយេស៊ូឃើញអ្នកកាន់តាមលោកទួញសោកដោយសារឡាសាបានស្លាប់ លោករំជួលចិត្ដជាខ្លាំង។ (យ៉ូន. ១១:៣៣-៣៥) ដោយសារលោកយេស៊ូមានលក្ខណៈដូចបិតាលោកបេះបិទ យើងអាចប្រាកដថាព្រះយេហូវ៉ាក៏ឈឺចាប់ដែរ ពេលលោកឃើញយើងកើតទុក្ខព្រោះអ្នកជាទីស្រឡាញ់បានស្លាប់។ (យ៉ូន. ១៤:៧) ព្រះយេហូវ៉ាទន្ទឹងរង់ចាំដោយក្ដីរំភើប នៅគ្រាដែលលោកនឹងប្រោសអ្នកបម្រើលោកឲ្យរស់ឡើងវិញ។ យើងក៏គួរទន្ទឹងរង់ចាំដែរ។—យ៉ូប ១៤:១៤, ១៥

ដោយសារព្រះយេហូវ៉ាជាព្រះដែលមានសណ្ដាប់ធ្នាប់ គឺសមហេតុផលឲ្យយើងជឿជាក់ថាព្រះយេហូវ៉ានឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញយ៉ាងមានរបៀបរៀបរយ។ (១កូ. ១៤:៣៣, ៤០) នៅពេលនោះជាជាងមានពិធីបុណ្យសព ប្រហែលជាមានរយៈពេលមួយដែលយើងស្វាគមន៍អ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ដូច្នេះ ក្នុងអំឡុងពេលដែលអ្នកមានទុក្ខសោកដោយសារអ្នកជាទីស្រឡាញ់បានស្លាប់ តើអ្នករំពឹងគិតអំពីការប្រោសឲ្យរស់ឡើងវិញទេ? (២កូ. ៤:១៧, ១៨) តើអ្នកអរគុណព្រះយេហូវ៉ាដែលបានផ្ដល់ថ្លៃលោះ ហើយបានបើកបង្ហាញក្នុងបទគម្ពីរថាមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញទេ?—កូឡ. ៣:១៥

  • តើមានមិត្ដភក្ដិនិងសាច់ញាតិណាម្នាក់ដែលអ្នកទន្ទឹងចង់ជួបជាពិសេសទេ?

  • តើបុគ្គលមួយណាក្នុងគម្ពីរដែលអ្នកចង់ជួបនិងនិយាយជាមួយជាពិសេស?