ចូរ បង្កើន ភាព ប៉ិន ប្រសប់ ក្នុង កិច្ច បម្រើ ផ្សាយ ដោយ បង្កើត ពាក្យ ផ្សាយ របស់ ខ្លួន សម្រាប់ ស្នើ ផ្ដល់ ទស្សនាវដ្ដី
ហេតុ
របៀប អនុវត្ដ:
សូម
ចង់
-
រៀប
ចំ ពាក្យ ផ្ដើម របស់ អ្នក។ ក្រោយ ពី ជម្រាប សួរ និង សួរ សុខ ទុក្ខ ម្ចាស់ ផ្ទះ សូម ប្រាប់ យ៉ាង ខ្លី អំពី មូលហេតុ ដែល អ្នក មក លេង។ ( ឧទាហរណ៍ « ខ្ញុំ មក ម្តុំ នេះ ដោយ សារ . . . » ) -
គិត
ជា មុន ថា អ្នក គួរ ប្រើ ពាក្យ ភ្ជាប់ បែប ណា ដើម្បី នាំ ចូល ទៅ សំណួរ ទៅ បទ គម្ពីរ និង ការ ស្នើ ផ្ដល់។ ( ឧទាហរណ៍ ដើម្បី នាំ ចូល បទ គម្ពីរ អ្នក អាច និយាយ ថា ៖ « ចម្លើយ ដែល ធ្វើ ឲ្យ អ្នក អស់ ចិត្ដ គឺ អាច រក ឃើញ នៅ ក្នុង នេះ » )
មិន
-
ជ្រើស
រើស ប្រធានបទ មួយ ពី ទស្សនាវដ្ដី ដែល អ្នក ផ្ទាល់ ចាប់ អារម្មណ៍ ហើយ អ្នក គិត ថា មនុស្ស ក្នុង តំបន់ ផ្សាយ ក៏ ចាប់ អារម្មណ៍ ដែរ -
គិត
ជា មុន អំពី សំណួរ ត្រិះរិះ មួយ សម្រាប់ សួរ ម្ចាស់ ផ្ទះ ដើម្បី ជួយ គាត់ រិះ គិត និង សន្ទនា ជា មួយ យើង។ ប៉ុន្ដែ កុំ សួរ សំណួរ ណា ដែល ធ្វើ ឲ្យ គាត់ មាន អារម្មណ៍ ខ្មាស។ ( ឧទាហរណ៍ សំណួរ ដែល មាន នៅ ទំព័រ ទី២ ក្នុង ទស្សនាវដ្ដី ) -
ជ្រើស
រើស បទ គម្ពីរ មួយ ដើម្បី អាន។ ( បើ អ្នក ស្នើ ផ្ដល់ ទស្សនាវដ្ដី ភ្ញាក់ រឭក! ( Awake! ) អ្នក អាច សម្រេច ចិត្ដ អាន ឬ មិន អាន បទ គម្ពីរ ដោយ សារ ទស្សនាវដ្ដី នេះ បាន ត្រូវ រៀប ចំ ឡើង សម្រាប់ អ្នក ដែល មិន សូវ មាន ចំណេះ អំពី គម្ពីរ និង ប្រហែល ជា មិន ជឿ លើ សាសនា ទៀត ផង ) -
គិត
អំពី ពាក្យ ពីរ បី ឃ្លា ដើម្បី ពន្យល់ អំពី របៀប ដែល ម្ចាស់ ផ្ទះ នឹង ទទួល ប្រយោជន៍ ពី ការ អាន អត្ថបទ នេះ
សម្រាប់
-
រៀប
ចំ សំណួរ មួយ សម្រាប់ សួរ ម្ចាស់ ផ្ទះ ដើម្បី ឆ្លើយ នៅ ពេល ត្រឡប់ ទៅ ជួប លើក ក្រោយ -
កត់
កំណត់ ដើម្បី ជួយ អ្នក ចង ចាំ អ្វី ដែល អ្នក ចង់ និយាយ លើក ក្រោយ