លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

សូមស្វាគមន៍ភ្ញៀវដែលមកចូលរួម

សូមស្វាគមន៍ភ្ញៀវដែលមកចូលរួម

នៅថ្ងៃទី២៣ ខែមីនា យើងរំពឹងថានឹងមានភ្ញៀវមកចូលរួមពិធីរំលឹក ប្រមាណ១២លាននាក់ច្រើនជាង។ នៅថ្ងៃនោះ ពួកគេនឹងស្តាប់អ្នកថ្លែងបកស្រាយសុន្ទរកថាដែលគួរឲ្យចាប់អារម្មណ៍ ស្ដីអំពីថ្លៃលោះដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យជាអំណោយ ព្រមទាំងអំពីពរដែលមនុស្សជាតិនឹងទទួលនាពេលអនាគត។ (អេ. ១១:៦-៩; ៣៥:៥, ៦; ៦៥:២១-២៣; យ៉ូន. ៣:១៦) ប៉ុន្ដែ មិនគ្រាន់តែអ្នកថ្លែងប៉ុណ្ណោះដែលធ្វើជាសាក្សីបញ្ជាក់នោះទេ យើងទាំងអស់គ្នាក៏អាចរួមចំណែកធ្វើជាសាក្សីបញ្ជាក់ក្នុងឱកាសពិសេសនេះផងដែរ។ យើងអាចទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវដែលមកចូលរួម។ (រ៉ូម ១៥:៧) សូមពិចារណាយោបល់ខ្លះ។

  • ជាជាងអង្គុយនៅកៅអី រង់ចាំដល់ពេលកម្មវិធីចាប់ផ្ដើម សូមស្វាគមន៍ភ្ញៀវនិងបងប្អូនអសកម្ម ដោយញញឹមនិងសួរសុខទុក្ខពួកគាត់យ៉ាងរាក់ទាក់

  • អ្នកប្រហែលជាផ្ដោតអារម្មណ៍ជាពិសេសទៅលើបុគ្គលដែលអ្នកបានអញ្ជើញ ប៉ុន្ដែនៅដំណាលគ្នានោះ សូមចាប់អារម្មណ៍ផងដែរទៅលើអ្នកផ្សេងទៀតដែលមកចូលរួមដោយសារបានទទួលលិខិតអញ្ជើញ។ សូមអញ្ជើញពួកគាត់អង្គុយជាមួយអ្នក ហើយឲ្យពួកគាត់មើលគម្ពីរនិងសៀវភៅចម្រៀងជាមួយនឹងអ្នកដែរ

  • ក្រោយចប់សុន្ទរកថា បើភ្ញៀវមានសំណួរ សូមឆ្លើយសំណួររបស់គាត់។ បើគ្មានពេលគ្រប់គ្រាន់ដើម្បីឆ្លើយ ដោយសារក្រុមជំនុំរបស់អ្នកត្រូវចេញដើម្បីទុកឲ្យក្រុមជំនុំមួយទៀតចូល សូមណាត់ទៅជួបគាត់ម្ដងទៀតនៅប៉ុន្មានថ្ងៃក្រោយ។ បើអ្នកមិនទាន់មានព័ត៌មានដើម្បីទាក់ទងគាត់ទេ អ្នកអាចសួរគាត់ថា«ខ្ញុំចង់ដឹងថាតើអ្នកគិតយ៉ាងណាអំពីកម្មវិធីនេះ? តើតាមរបៀបណាខ្ញុំអាចជួបអ្នកម្ដងទៀត?»