លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

របៀបប្រើសៀវភៅស្ដើងនៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?

របៀបប្រើសៀវភៅស្ដើងនៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?

សៀវភៅស្ដើងនៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?បានត្រូវរៀបចំឡើងដើម្បីពិគ្រោះជាមួយនឹងសិស្សគម្ពីរនៅមុនពេលចាប់ផ្ដើមក្រោយការសិក្សា។ * មេរៀនទី១ដល់ទីជួយសិស្សគម្ពីរឲ្យស្គាល់ថាសាក្សីព្រះយេហូវ៉ាជាមនុស្សបែបណា មេរៀនទីដល់ទី១៤ជួយពួកគេឲ្យដឹងអំពីសកម្មភាពរបស់យើង ហើយមេរៀនទី១៥ដល់ទី២៨បង្ហាញពួកគេអំពីកិច្ចការផ្សេងក្នុងអង្គការ។ គឺល្អបំផុតដែលយើងរៀនសៀវភៅនេះតាមលំដាប់លំដោយ តែបើមានមេរៀនណាដែលសិស្សគម្ពីរចាប់អារម្មណ៍ភ្លាមៗ យើងអាចពិចារណាមេរៀននោះបាន។ មេរៀននីមួយមានតែមួយទំព័រប៉ុណ្ណោះ ហើយយើងអាចពិភាក្សាជាមួយនឹងសិស្សគម្ពីរភាគច្រើនក្នុងរយៈពេលពីប្រាំនាទីទៅដប់នាទី។

  • សូមពិចារណាសំណួរដែលជាចំណងជើងមេរៀន

  • សូមអានមេរៀនជាមួយគ្នា អានផ្នែកទាំងអស់ក៏មួយផ្នែកម្ដង

  • សូមពិគ្រោះអ្វីដែលអ្នកបានអាន។ សូមប្រើសំណួរនៅខាងក្រោមនៃមេរៀន ព្រមទាំងប្រើរូបភាពផងដែរ។ សូមអាននិងពិភាក្សាអំពីបទគម្ពីរដែលនៅក្នុងវគ្គតាមកាលៈទេសៈ។ សូមលើកបញ្ជាក់ថាចំណងជើងតូចទាំងអស់ដែលជាអក្សរដិតគឺជាចម្លើយចំពោះសំណួរដែលជាចំណងជើងនៃមេរៀន

  • បើមានប្រអប់«ដើម្បីរៀនថែមទៀត» សូមអានជាមួយគ្នា ហើយលើកទឹកចិត្ដសិស្សគម្ពីររបស់អ្នកឲ្យធ្វើតាមយោបល់ក្នុងប្រអប់នោះ

^ វគ្គ 3 អ្នកអាចថតចម្លងកំណែថ្មីនៃសៀវភៅស្ដើងនេះតាមប្រព័ន្ធអ៊ីនធឺណិត។