លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យេរេមា ១២-១៦

ជនជាតិអ៊ីស្រាអែលភ្លេចព្រះយេហូវ៉ា

ជនជាតិអ៊ីស្រាអែលភ្លេចព្រះយេហូវ៉ា

យេរេមាបានទទួលភារកិច្ចដ៏ពិបាកមួយ។ ភារកិច្ចនោះនឹងបង្ហាញថាព្រះយេហូវ៉ាបានតាំងចិត្ដបំផ្លាញពួកយូដានិងបណ្ដាជននៅក្រុងយេរូសាឡិមដែលមានអំណួត ហើយរឹងចចេស។

យេរេមាបានទិញក្រវាត់ដែលធ្វើពីសំពត់ទេសឯក

១៣:១, ២

  • ក្រវាត់ចង្កេះនោះជាតំណាងចំណងមិត្ដភាពដ៏ជិតស្និទ្ធរវាងព្រះយេហូវ៉ានិងរាស្ដ្ររបស់លោក

យេរេមាបានយកក្រវាត់នោះទៅទន្លេអឺប្រាត

១៣:៣-

  • គាត់បានលាក់ក្រវាត់នោះនៅក្នុងក្រហែងថ្ម ហើយក្រោយមកគាត់បានត្រឡប់មកក្រុងយេរូសាឡិមវិញ

យេរេមាបានទៅទន្លេអឺប្រាតម្ដងទៀតដើម្បីយកក្រវាត់នោះមកវិញ

១៣:៦, ៧

  • ក្រវាត់នោះបានខូចបាត់ទៅហើយ

ក្រោយពីយេរេមាបានបំពេញភារកិច្ចនោះ ព្រះយេហូវ៉ាបានពន្យល់អំពីមូលហេតុដែលលោកឲ្យគាត់ធ្វើដូច្នោះ

១៣:៨-១១

  • យេរេមាបានស្តាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ដពេលដែលគាត់បំពេញភារកិច្ចដែលមើលទៅដូចជាតូចតាច។ តែភារកិច្ចនោះគឺសំខាន់ចំពោះព្រះយេហូវ៉ាដើម្បីជំរុញចិត្ដរាស្ដ្ររបស់លោក