កិច្ច បម្រើ និង ជីវិត កំណត់ សម្រាប់ កិច្ច ប្រជុំ
មីនា ២០១៨
ការសន្ទនាគំរូ
ការសន្ទនាដែលមូលដ្ឋានលើសកម្មភាពពិសេសក្នុងការចែកចាយលិខិតអញ្ជើញសម្រាប់ពិធីរំលឹក ព្រមទាំងសំណួរ: ហេតុអ្វីលោកយេស៊ូស្លាប់? តើថ្លៃលោះនាំឲ្យមានប្រយោជន៍អ្វី?
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«អ្នកណាដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ»
តើយើងផ្ចង់អារម្មណ៍ទៅលើប្រភេទនៃកិច្ចបម្រើដែលនាំឲ្យគេកត់សម្គាល់ឬសរសើរយើងឬ? អ្នកបម្រើដែលមានចិត្ដរាបទាបច្រើនតែធ្វើកិច្ចការដែលមានតែព្រះយេហូវ៉ាប៉ុណ្ណោះឃើញ។
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ចូរធ្វើតាមបញ្ញត្ដិពីរសំខាន់ជាងគេ
តើលោកយេស៊ូបានមានប្រសាសន៍ថាអ្វីជាបញ្ញត្ដិពីរសំខាន់ជាងគេ? តើតាមរបៀបណាយើងអាចបង្ហាញថាយើងធ្វើតាមបញ្ញត្ដិពីរសំខាន់ជាងគេ?
របៀបរស់នៅជាគ្រិស្ដសាសនិក
របៀបបណ្ដុះសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង
យើងត្រូវស្រឡាញ់ព្រះនិងអ្នកជិតខាង។ វិធីសំខាន់មួយដែលយើងអាចបណ្ដុះសេចក្ដីស្រឡាញ់នេះ គឺតាមរយៈការអានគម្ពីរជារៀងរាល់ថ្ងៃ។
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ចូរបន្ដចាំយាមក្នុងអំឡុងគ្រាចុងក្រោយបង្អស់
សព្វថ្ងៃនេះ មនុស្សភាគច្រើនខ្វល់ខ្វាយអំពីជីវិតប្រចាំថ្ងៃហួសហេតុពេក នេះបានរារាំងពួកគេពីការគោរពប្រណិប័តន៍ព្រះ។ តើគ្រិស្ដសាសនិកដែលនៅចាំយាមក្នុងការគោរពប្រណិប័តន៍ព្រះខុសគ្នាយ៉ាងណាពីមនុស្សក្នុងពិភពលោក?
របៀបរស់នៅជាគ្រិស្ដសាសនិក
ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះជិតដល់ហើយ
តើប្រសាសន៍របស់លោកយេស៊ូបញ្ជាក់យ៉ាងណាថាយើងកំពុងរស់នៅជិតចុងបញ្ចប់នៃគ្រាចុងក្រោយបង្អស់? សំណួរនេះនឹងត្រូវបង្ហាញក្នុងវីដេអូទីបញ្ចប់នៃរបៀបរបបពិភពលោកនេះជិតដល់ហើយ។
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«ចូរចាំយាម»
ក្នុងឧទាហរណ៍អំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់ តើអ្នកណាសំដៅលើកូនកំលោះ ស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណា និងស្ដ្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណា? ម្យ៉ាងទៀត តើឧទាហរណ៍នេះមានន័យយ៉ាងណាចំពោះអ្នក?
របៀបរស់នៅជាគ្រិស្ដសាសនិក
ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ពោលគឺបង្រៀនសិស្សឲ្យចេះរៀបចំទុកជាមុន
ក្រោយការសិក្សាប៉ុន្មានដង យើងគួរជួយសិស្សរបស់យើងឲ្យមានទម្លាប់រៀបចំការសិក្សាគម្ពីរទុកជាមុន។ តើយើងអាចធ្វើដូច្នេះតាមរបៀបណា?