លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ម៉ាថាយ ២៥

​«​ចូរ​ចាំ​យាម​»​

​«​ចូរ​ចាំ​យាម​»​

២៥:១​-​១២

ទោះ​ជា​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​ស្ដ្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់​សំដៅ​លើ​អ្នក​កាន់​តាម​ដែល​ព្រះ​បាន​រើស​តាំង​ក្ដី តែ​មេ​រៀន​សំខាន់​នៃ​ឧទាហរណ៍​គឺ​សម្រាប់​គ្រិស្ដ​សាសនិក​ទាំង​អស់។ (​w​១៥ ១៥/៣ ទំ. ៩​-​១៤​) ​«​ដូច្នេះ ចូរ​ចាំ​យាម ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​នោះ​ឡើយ​»។ (​ម៉ាថ. ២៥:១៣​) តើ​អ្នក​អាច​ពន្យល់​ឧទាហរណ៍​របស់​លោក​យេស៊ូ​បាន​ឬ​ទេ?

  • កូន​កំលោះ (​ខ​១)—លោក​យេស៊ូ

  • ស្ដ្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា និង​ចាំ​យាម (​ខ​២)—គ្រិស្ដ​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដែល​បាន​ត្រៀម​ខ្លួន​ដើម្បី​បំពេញ​ភារកិច្ច​របស់​ពួក​គេ​យ៉ាង​ស្មោះ​ត្រង់ ហើយ​ដែល​ជា​ពន្លឺ​ដែល​កំពុង​ភ្លឺ​រហូត​ដល់​ទី​បញ្ចប់ (​ភី. ២:១៥​)

  • ការ​ស្រែក​ឡើង​ថា: ​«​កូន​កំលោះ​មក​ដល់​ហើយ!​»​ (​ខ​៦)—ភ័ស្ដុតាង​អំពី​វត្ដមាន​របស់​លោក​យេស៊ូ

  • ស្ដ្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា (​ខ​៨)—គ្រិស្ដ​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដែល​ចេញ​ទៅ​ជួប​កូន​កំលោះ តែ​មិន​បាន​នៅ​ចាំ​យាម ហើយ​មិន​បាន​រក្សា​ភក្ដី​ភាព​ទេ

  • ស្ដ្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​មិន​ព្រម​ចែក​ប្រេង​របស់​ពួក​គេ​ទេ (​ខ​៩)—ក្រោយ​ការ​បោះ​ត្រា​ជា​លើក​ចុង​ក្រោយ គ្រិស្ដ​សាសនិក​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​គ្មាន​ពេល​ជួយ​បុគ្គល​ដែល​លែង​ស្មោះ​ត្រង់​ឡើយ

  • «​កូន​កំលោះ​បាន​មក​ដល់​»​ (​ខ​១០)—លោក​យេស៊ូ​មក​វិនិច្ឆ័យ​ជិត​ចុង​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង

  • ស្ដ្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​ពិសា​ភោជនាហារ​អបអរ​អាពាហ៍​ពិពាហ៍​ជា​មួយ​នឹង​កូន​កំលោះ ហើយ​ទ្វារ​ក៏​បិទ​ទៅ (​ខ​១០)—លោក​យេស៊ូ​ប្រមូល​បុគ្គល​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​ទៅ​ស្ថាន​សួគ៌ ប៉ុន្ដែ​បុគ្គល​មិន​ស្មោះ​ត្រង់​បាត់​បង់​រង្វាន់​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌