លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

ចូរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ពោល​គឺ​បង្រៀន​សិស្ស​ឲ្យ​ចេះ​រៀប​ចំ​ទុក​ជា​មុន

ចូរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ពោល​គឺ​បង្រៀន​សិស្ស​ឲ្យ​ចេះ​រៀប​ចំ​ទុក​ជា​មុន

ហេតុ​អ្វី​សំខាន់: ពេល​សិស្ស​គម្ពីរ​រៀប​ចំ​ទុក​ជា​មុន ពួក​គាត់​អាច​យល់​បាន​ស្រួល​ជាង ហើយ​ចាំ​អ្វី​ដែល​យើង​កំពុង​បង្រៀន​ពួក​គាត់។ ពេល​ពួក​គាត់​យល់​និង​ចង​ចាំ​កាន់​តែ​ច្រើន ពួក​គាត់​នឹង​រីក​ចម្រើន​លឿន​ជាង​ដែរ។ ទោះ​ជា​ក្រោយ​ទទួល​ការ​ជ្រមុជ​ទឹក​ក្ដី ពួក​គាត់​នឹង​ត្រូវ​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ​ដើម្បី​«​ចាំ​យាម​»។ (​ម៉ាថ. ២៥:១៣​) យ៉ាង​នេះ ការ​ដឹង​អំពី​របៀប​សិក្សា​និង​ការ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា នឹង​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គាត់​អស់​មួយ​ជីវិត។ តាំង​ពី​ដំបូង យើង​គួរ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​មាន​ទម្លាប់​រៀប​ចំ​ទុក​ជា​មុន​សម្រាប់​ការ​សិក្សា។

របៀប​អនុវត្ដ:

  • ទុក​គំរូ​ល្អ។ (​រ៉ូម ២:២១​) រាល់​ការ​រៀប​ចំ​សម្រាប់​ការ​សិក្សា សូម​គិត​អំពី​សិស្ស។ (​km ១១/១៥ ទំ. ៣​) សូម​ឲ្យ​គាត់​មើល​របៀប​ដែល​អ្នក​បាន​គូស​ចម្លើយ​ក្នុង​សៀវភៅ​របស់​អ្នក

  • លើក​ទឹក​ចិត្ដ​គាត់​ឲ្យ​រៀប​ចំ។ ពេល​គាត់​ចាប់​ផ្ដើម​រៀន​ជា​ទៀង​ទាត់ សូម​ឲ្យ​គាត់​ដឹង​ថា​ការ​រៀប​ចំ​ទុក​ជា​មុន​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​គម្ពីរ ហើយ​សូម​ពន្យល់​អំពី​អត្ថប្រយោជន៍។ សូម​ឲ្យ​យោបល់​ល្អ​ដល់​គាត់​អំពី​របៀប​ដែល​គាត់​អាច​លៃ​ពេល​ដើម្បី​រៀប​ចំ។ អ្នក​បង្រៀន​គម្ពីរ​ខ្លះ​អនុញ្ញាត​ឲ្យ​សិស្ស​គម្ពីរ​ប្រើ​សៀវភៅ​របស់​គាត់​ដែល​បាន​គូស​ចម្លើយ​យ៉ាង​ត្រឹម​ត្រូវ ក្នុង​អំឡុង​ការ​សិក្សា​ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​អំពី​អត្ថប្រយោជន៍។ សរសើរ​គាត់​ពេល​គាត់​បាន​រៀប​ចំ

  • បង្ហាញ​គាត់​អំពី​របៀប​រៀប​ចំ។ ក្រោយ​ការ​សិក្សា​ប៉ុន្មាន​ដង អ្នក​បង្រៀន​គម្ពីរ​ខ្លះ​ចំណាយ​ពេល​ដើម្បី​បង្ហាញ​សិស្ស​គម្ពីរ​របស់​ពួក​គាត់​អំពី​របៀប​រៀប​ចំ​មេ​រៀន​ទុក​ជា​មុន