លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ម៉ាថាយ ២០​-​២១

​«​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក​រាល់​គ្នា​វិញ​»​

​«​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក​រាល់​គ្នា​វិញ​»​

២០:២៨

ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​មាន​អំណួត ហើយ​ចង់​ឲ្យ​គេ​ចាប់​អារម្មណ៍ និង​សម្ដែង​ការ​គោរព​ចំពោះ​ពួក​គេ​នៅ​ផ្សារ

ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី ចង់​ឲ្យ​គេ​សរសើរ​ខ្លួន និង​ចង់​ឲ្យ​ខ្លួន​លេច​មុខ​លេច​មាត់។ (​ម៉ាថ. ២៣:៥​-​៧​) តែ​លោក​យេស៊ូ​មិន​មែន​ដូច្នេះ​ទេ។ គម្ពីរ​ចែង​ថា​៖ ‹កូន​មនុស្ស​មិន​បាន​មក​ដើម្បី​ឲ្យ​គេ​បម្រើ​លោក តែ​បាន​មក​ដើម្បី​បម្រើ​គេ​វិញ›។ (​ម៉ាថ. ២០:២៨​) តើ​យើង​ផ្ចង់​អារម្មណ៍​ទៅ​លើ​ប្រភេទ​នៃ​កិច្ច​បម្រើ​ដែល​នាំ​ឲ្យ​គេ​កត់​សម្គាល់​ឬ​សរសើរ​យើង​ឬ? បុគ្គល​ដែល​ជា​អ្នក​ធំ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា គឺ​ជា​អ្នក​ដែល​ព្យាយាម​ធ្វើ​តាម​លោក​យេស៊ូ និង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ កិច្ច​ការ​បែប​នេះ​ច្រើន​តែ​គ្មាន​មនុស្ស​ចាប់​អារម្មណ៍ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ឃើញ។ (​ម៉ាថ. ៦:១​-​៤​) អ្នក​បម្រើ​ដែល​មាន​ចិត្ដ​រាប​ទាប​នឹង . . .

  • ជួយ​សម្អាត​និង​ថែ​ទាំ​សាល​ប្រជុំ

  • រក​ឱកាស​ជួយ​អ្នក​ដែល​មាន​វ័យ​ចាស់​និង​អ្នក​ឯ​ទៀត

  • ជូន​វិភាគទាន​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​រាជាណាចក្រ