លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ២១-២៧

យ៉ូបបានបដិសេធចិត្ដគំនិតមិនត្រឹមត្រូវ

យ៉ូបបានបដិសេធចិត្ដគំនិតមិនត្រឹមត្រូវ

នៅសព្វថ្ងៃនេះ សាថានប្រើពាក្យកុហកដើម្បីធ្វើឲ្យអ្នកបម្រើព្រះយេហូវ៉ាធ្លាក់ទឹកចិត្ដ។ ដូចបានត្រូវកត់ទុកក្នុងសៀវភៅយ៉ូប សូមកត់សម្គាល់នូវពាក្យកុហករបស់សាថាននិងអារម្មណ៍ពិតរបស់ព្រះយេហូវ៉ា ថាខុសគ្នាយ៉ាងណា។ សូមលើកឡើងបទគម្ពីរផ្សេងទៀតដែលធ្វើឲ្យអ្នកជឿជាក់ថាព្រះយេហូវ៉ាពិតជាយកចិត្ដទុកដាក់ចំពោះអ្នក។

ពាក្យកុហករបស់សាថាន

អារម្មណ៍ពិតរបស់ព្រះយេហូវ៉ា

ព្រះតម្រូវហួសហេតុពេកពីអ្នកបម្រើរបស់លោក។ ទោះជាពួកគេធ្វើល្អយ៉ាងណាក៏ដោយ ក៏មិនល្អគ្រប់គ្រាន់ចំពោះលោកដែរ។ អ្វីទាំងអស់ដែលលោកបានបង្កើត គ្មានមួយណាដែលអាចបំពេញចិត្ដលោកទេ (យ៉ូប ៤:១៨; ២៥:៥)

ព្រះយេហូវ៉ាឲ្យតម្លៃទៅលើចិត្ដខ្នះខ្នែងនិងចិត្ដរាបទាបរបស់យើង (យ៉ូប ៣៦:៥)

មនុស្សគ្មានប្រយោជន៍ចំពោះព្រះទេ (យ៉ូប ២២:២)

ព្រះយេហូវ៉ាពេញចិត្ដ ហើយឲ្យពរចំពោះកិច្ចបម្រើដ៏ស្មោះត្រង់របស់យើង (យ៉ូប ៣៣:២៦; ៣៦:១១)

ព្រះមិនខ្វល់ទេថាអ្នកជាមនុស្សសុចរិតមិនសុចរិត (យ៉ូប ២២:៣)

ព្រះយេហូវ៉ារំពៃមើលមនុស្សសុចរិត (យ៉ូប ៣៦:៧)