លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

សេចក្ដីរំលឹកអំពីមហាសន្និបាត

សេចក្ដីរំលឹកអំពីមហាសន្និបាត

ដូចឱកាសផ្សេងទៀតដែរ យើងចង់មានការប្រព្រឹត្ដដែលផុសចេញពីសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកទៀតក្នុងអំឡុងពេលមហាសន្និបាត។ (ម៉ាថ. ២២:៣៧-៣៩) កូរិនថូសទី១ ១៣:៤- រៀបរាប់អំពីការប្រព្រឹត្ដដែលផុសចេញពីសេចក្ដីស្រឡាញ់។ ខទាំងនោះចែងថា«សេចក្ដីស្រឡាញ់មានចិត្ដធ្ងន់ហើយក៏សប្បុរស . . . មិនប្រព្រឹត្ដឥតសមរម្យ មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនឆាប់ខឹង . . . សេចក្ដីស្រឡាញ់មិនចេះសាបសូន្យឡើយ»។ កាលដែលអ្នកទស្សនាវីដេអូសេចក្ដីរំលឹកអំពីមហាសន្និបាត សូមគិតអំពីវិធីដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកទៀតនៅមហាសន្និបាត។

តើតាមរបៀបណាយើងអាចបង្ហាញសេចក្ដីស្រឡាញ់ . . .

  • ពេលទុកកន្លែងអង្គុយ?

  • មុនបទភ្លេងកម្មវិធីចាប់ផ្ដើម?

  • នៅកន្លែងស្នាក់នៅក្នុងក្រុងដែលមានមហាសន្និបាត?

  • ដោយស្ម័គ្រចិត្ដជួយ?