លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ

សកម្មភាពចែកចាយលិខិតអញ្ជើញសម្រាប់មហាសន្និបាត

សកម្មភាពចែកចាយលិខិតអញ្ជើញសម្រាប់មហាសន្និបាត

ជារៀងរាល់ឆ្នាំ យើងទន្ទឹងចាំដោយក្ដីរំភើបដើម្បីចូលរួមមហាសន្និបាតតាមភូមិភាគដែលប្រៀបដូចជាពិធីជប់លៀងដ៏ធំ។ ដើម្បីឲ្យមនុស្សទៀតអាចភ្លក់យល់នូវគុណធម៌របស់ព្រះយេហូវ៉ា យើងចង់អញ្ជើញមនុស្សច្រើនបំផុតឲ្យចូលរួមជាមួយនឹងយើងដែរ។ (ទំនុក. ៣៤:៨) ក្រុមអ្នកចាស់ទុំនឹងសម្រេចចិត្ដអំពីរបៀបល្អបំផុតក្នុងការចែកចាយលិខិតអញ្ជើញ។

ព័ត៌មានដែលគួរចងចាំ

  • តើមហាសន្និបាតដែលខ្ញុំត្រូវចូលរួមធ្វើឡើងនៅពេលណា?

  • តើសកម្មភាពចែកចាយលិខិតអញ្ជើញសម្រាប់មហាសន្និបាតរបស់ខ្ញុំចាប់ផ្ដើមនៅពេលណា?

  • តើកិច្ចប្រជុំផ្សព្វផ្សាយមាននៅម៉ោងប៉ុន្មានខ្លះ?

  • ក្នុងសកម្មភាពចែកចាយលិខិតអញ្ជើញនោះ តើខ្ញុំមានគោលដៅអ្វីខ្លះ?

  • តើខ្ញុំចង់អញ្ជើញអ្នកណាខ្លះ?

តើអ្នកនឹងនិយាយអ្វីខ្លះ?

ក្រោយពីសួរសុខទុក្ខម្ចាស់ផ្ទះ អ្នកអាចនិយាយថា

«យើងកំពុងចូលរួមចែកចាយលិខិតអញ្ជើញដែលត្រូវធ្វើឡើងនៅទូទាំងពិភពលោក ដើម្បីអញ្ជើញលោកអ្នកឲ្យចូលរួមកម្មវិធីដ៏សំខាន់មួយ។ ក្នុងលិខិតអញ្ជើញនេះប្រាប់អំពីថ្ងៃខែនៃកម្មវិធីនេះ ព្រមទាំងពេលវេលា និងទីកន្លែង។ សូមអញ្ជើញលោកអ្នកមកចូលរួមជាមួយនឹងយើង»។

តើអ្នកអាចបង្កើនចំណាប់អារម្មណ៍របស់ម្ចាស់ផ្ទះយ៉ាងដូចម្ដេច?

យើងចង់អញ្ជើញមនុស្សឲ្យបានច្រើនបំផុតឲ្យចូលរួមមហាសន្និបាត។ ទោះជាយ៉ាងនោះក៏ដោយ បើមានអ្នកចាប់អារម្មណ៍ យើងគួរត្រឡប់ទៅជួបវិញដើម្បីបង្កើនចំណាប់អារម្មណ៍គាត់ថែមទៀត។

នៅចុងសប្ដាហ៍ អ្នកអាចស្នើផ្ដល់ទស្សនាវដ្ដីព្រមជាមួយនឹងលិខិតអញ្ជើញ។