លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ៣៣-៣៧

មិត្ដល្អឲ្យដំបូន្មានដែលពង្រឹងកម្លាំងចិត្ដ

មិត្ដល្អឲ្យដំបូន្មានដែលពង្រឹងកម្លាំងចិត្ដ

ពេលអេលីហ៊ូវបានចូលរួមការសន្ទនា របៀបដែលគាត់និយាយទៅកាន់យ៉ូបគឺខុសពីអេលីផាស ប៊ីលដាឌ និងស៊ូផា។ ពាក្យដំបូន្មានរបស់គាត់ក៏ខុសគ្នាឆ្ងាយពីដំបូន្មានរបស់បុរសបីនាក់នោះដែរ។ គាត់បានបង្ហាញថាគាត់ជាមិត្ដភក្ដិល្អនិងជាអ្នកពូកែឲ្យដំបូន្មាន។ គំរូល្អរបស់គាត់សមឲ្យយើងធ្វើតាមមែន។

គុណសម្បត្ដិរបស់អ្នកពូកែឲ្យដំបូន្មាន

អេលីហ៊ូវបានទុកគំរូល្អ

៣២:៤-៧, ១១, ១២; ៣៣:១

 

  • អត់ធ្មត់

  • យកចិត្ដទុកដាក់

  • គោរពអ្នកទៀត

 
  • អេលីហ៊ូវបានរង់ចាំដោយអត់ធ្មត់រហូតដល់អ្នកដែលចាស់ជាងគាត់និយាយចប់សិន ទើបគាត់និយាយ

  • ដោយស្តាប់យ៉ាងយកចិត្ដទុកដាក់ គាត់បានយល់ច្បាស់ជាងនូវរឿងផ្សេងមុននឹងឲ្យដំបូន្មាន

  • គាត់បានហៅឈ្មោះយ៉ូប ហើយនិយាយទៅកាន់គាត់ក្នុងនាមជាមិត្ដភក្ដិម្នាក់

 

៣៣:៦, ៧, ៣២

 

  • ចិត្ដរាបទាប

  • ស្រួលទាក់ទង

  • ចេះយល់អារម្មណ៍

 
  • អេលីហ៊ូវមានចិត្ដរាបទាបនិងចិត្ដសប្បុរស គាត់ទទួលស្គាល់ថាគាត់ក៏មានភាពមិនល្អឥតខ្ចោះដែរ

  • គាត់យល់អារម្មណ៍របស់យ៉ូបដែលកំពុងរងទុក្ខវេទនា

 

៣៣:២៤, ២៥; ៣៥:២,

 

  • មានតុល្យភាព

  • សប្បុរស

  • ផ្ដោតអារម្មណ៍លើព្រះ

 
  • អេលីហ៊ូវបានបង្ហាញយ៉ូបដោយសប្បុរសថាទស្សនៈរបស់យ៉ូបមិនតែងតែត្រឹមត្រូវជានិច្ចនោះទេ

  • អេលីហ៊ូវបានជួយយ៉ូបឲ្យឃើញថាភាពសុចរិតរបស់យ៉ូបមិនមែនជាអ្វីដែលសំខាន់បំផុតនោះទេ

  • ដំបូន្មានដ៏ល្អរបស់អេលីហ៊ូវបានជួយយ៉ូបឲ្យត្រៀមចិត្ដទទួលការណែនាំថែមទៀតពីព្រះយេហូវ៉ា