លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពាក្យផ្សាយគំរូ

ពាក្យផ្សាយគំរូ

ទស្សនាវដ្ដីប៉មយាម

សំណួរ: បើអ្នកអាចបំបាត់បញ្ហាមួយក្នុងពិភពលោក តើអ្នកចង់បំបាត់មួយណា? [ទុកឲ្យគាត់ឆ្លើយ] យោងទៅតាមអ្វីដែលចែងក្នុងគម្ពីរ ឆាប់ខាងមុខនេះ ព្រះនឹងបំបាត់បញ្ហានោះនិងបញ្ហាជាច្រើនទៀត។

បទគម្ពីរ: សុភ. ២:២១, ២២

ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះបកស្រាយអំពីពេលណានិងតាមរបៀបណាព្រះនឹងកែប្រែស្ថានភាពផែនដីទាំងស្រុង។

ទស្សនាវដ្ដីប៉មយាម

 

សំណួរ: មនុស្សជាច្រើនជឿថានឹងមានថ្ងៃមួយដែលផែនដីត្រូវបំផ្លាញដោយគ្រោះមហន្ដរាយធម្មជាតិ ឬការបង្ខូចបរិស្ថាន។ តើអ្នកគិតយ៉ាងណា? [ទុកឲ្យគាត់ឆ្លើយ] សូមកត់សម្គាល់នូវអ្វីដែលគម្ពីរជាបណ្ដាំរបស់ព្រះរៀបរាប់។

បទគម្ពីរ: សាស្ដ. ១:៤

ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះពន្យល់អំពីមូលហេតុដែលយើងអាចប្រាកដថាផែនដីនឹងនៅស្ថិតស្ថេរ តែមនុស្សអាក្រក់នឹងលែងមានទៀត។

ព្រះគម្ពីរបង្រៀន

សំណួរ: មនុស្សជាច្រើនដែលជឿព្រះ ចង់មានចំណងមិត្ដភាពជាមួយនឹងលោក។ តើអ្នកដឹងទេ គម្ពីរលើកទឹកចិត្ដយើងឲ្យចូលទៅជិតព្រះ?

បទគម្ពីរ: យ៉ា. ៤:៨

ស្នើផ្ដល់: សៀវភៅនេះបានត្រូវរៀបចំឡើងដើម្បីជួយយើងរៀនថែមទៀតអំពីព្រះតាមរយៈគម្ពីរ។ [លើកបញ្ជាក់ក្នុងជំពូកទី១ ពីសៀវភៅព្រះគម្ពីរបង្រៀន]

សូមបង្កើតពាក្យផ្សាយរបស់ខ្លួន

 

សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។