របៀបរស់នៅជាគ្រិស្ដសាសនិក
ចូរប្រើយ៉ាងប៉ិនប្រសប់នូវសៀវភៅផ្សេងៗក្នុងឧបករណ៍ដើម្បីបង្រៀនគម្ពីរ
ការទៅបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគឺប្រៀបដូចជាការសង់ផ្ទះ។ ដើម្បីសង់ផ្ទះឲ្យរឹងមាំ យើងត្រូវរៀនចេះប្រើឧបករណ៍របស់យើងឲ្យបានល្អ។ ជាពិសេស យើងត្រូវប៉ិនប្រសប់ក្នុងការប្រើឧបករណ៍ចម្បងរបស់យើង ពោលគឺបណ្ដាំរបស់ព្រះ។ (២ធី. ២:១៥) យើងក៏ត្រូវប៉ិនប្រសប់ក្នុងការប្រើសៀវភៅឯទៀតនិងវីដេអូរបស់យើងដែលមាននៅក្នុងឧបករណ៍ដើម្បីបង្រៀនគម្ពីរ ដោយមានគោលដៅបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ *
តើតាមរបៀបណាអ្នកអាចបង្កើនភាពប៉ិនប្រសប់ក្នុងការប្រើឧបករណ៍ដើម្បីបង្រៀនគម្ពីរ? (១) សូមសុំជំនួយពីអ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយ (២) ទៅជាមួយអ្នកផ្សាយដែលមានបទពិសោធន៍ឬអ្នកត្រួសត្រាយ ហើយ (៣) បន្ដអនុវត្ដ។ កាលដែលអ្នកកាន់តែប៉ិនប្រសប់ក្នុងការប្រើសៀវភៅនិងវីដេអូទាំងនេះ អ្នកនឹងកាន់តែមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។
ទស្សនាវដ្ដី
សៀវភៅស្ដើង
សៀវភៅ
ខិត្ដប័ណ្ណ
វីដេអូ
លិខិតអញ្ជើញ
កាតវីស៊ីតjw.org
^ វគ្គ 3 សៀវភៅខ្លះដែលមិនមានក្នុងឧបករណ៍ដើម្បីបង្រៀនគម្ពីរ មិនបានត្រូវសរសេរសម្រាប់មនុស្សទូទៅទេ។ សៀវភៅទាំងនេះអាចត្រូវប្រើនៅពេលដែលសមត្រឹមត្រូវ។