លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

ចម្រៀងរាជាណាចក្រជួយយើងឲ្យមានចិត្ដក្លាហាន

ចម្រៀងរាជាណាចក្រជួយយើងឲ្យមានចិត្ដក្លាហាន

ពេលប៉ូលនិងស៊ីឡាសជាប់គុក ពួកគាត់បានសរសើរព្រះដោយច្រៀងចម្រៀង។ (សកម្ម. ១៦:២៥) នៅសម័យយើង បងប្អូនរួមជំនឿធ្លាប់ច្រៀងចម្រៀងរាជាណាចក្រពេលនៅជំរំប្រមូលផ្តុំសាក្សិនហោសិនរបស់ពួកណាត្ស៊ីនៅប្រទេសអាល្លឺម៉ង់ ព្រមទាំងពេលត្រូវនិរទេសទៅតំបន់ស៊ីបេរី។ គំរូទាំងនេះបញ្ជាក់អំពីរបៀបដែលចម្រៀងអាចជួយគ្រិស្ដសាសនិកឲ្យមានចិត្ដក្លាហានពេលប្រឈមមុខនឹងទុក្ខលំបាក។

មិនយូរទៀត ភាសាជាច្រើនថែមទៀតនឹងមានសៀវភៅចម្រៀងថ្មី ចំណងជើងថាចូរច្រៀងជូនព្រះយេហូវ៉ាដោយអំណរ។ ក្រោយយើងបានទទួលសៀវភៅនោះមួយក្បាលហើយ យើងអាចទន្ទេញពាក្យទាំងនោះដោយហាត់ច្រៀងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ (អេភ. ៥:១៩) រួចមក ពេលមានការល្បងទុក្ខលំបាកណាមួយ សកម្មពលបរិសុទ្ធនឹងជួយយើងនឹកចាំពាក្យចម្រៀងទាំងនោះ។ ចម្រៀងរាជាណាចក្រអាចជួយយើងផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមរបស់យើង ក៏អាចពង្រឹងកម្លាំងចិត្ដយើងពេលយើងកំពុងប្រឈមមុខនឹងការល្បងល។ ម្យ៉ាងទៀត ពេលយើងមានអារម្មណ៍ល្អ ពាក្យចម្រៀងទាំងនោះអាចជួយយើងឲ្យ«ច្រៀងដោយអំណរ»។ (១រប. ១៥:១៦; ទំនុក. ៣៣:១-) សូមឲ្យយើងទាំងអស់គ្នាទទួលប្រយោជន៍ពេញលេញពីចម្រៀងរបស់យើង!

សូមមើលវីដេអូចំណងជើងថាចម្រៀងមួយដែលបានពង្រឹងកម្លាំងចិត្ដកម្មករ រួចឆ្លើយសំណួរទៅនេះ

  • ហេតុអ្វីបងហ្វ្រូសបានតែងចម្រៀងមួយ?

  • តើចម្រៀងនោះបានពង្រឹងកម្លាំងចិត្ដបងប្អូននៅជំរំប្រមូលផ្តុំសាក្សិនហោសិនយ៉ាងដូចម្ដេច?

  • តើចម្រៀងរាជាណាចក្រអាចពង្រឹងកម្លាំងចិត្ដក្នុងកាលៈទេសៈអ្វីខ្លះ?

  • តើអ្នកចង់ទន្ទេញបទចម្រៀងរាជាណាចក្រណាខ្លះ?