លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យេរេមា ២៥–២៨

ចូរមានចិត្ដក្លាហានដូចយេរេមា

ចូរមានចិត្ដក្លាហានដូចយេរេមា

យេរេមាបានព្រមានថា ក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញដូចស៊ីឡូរ

២៦:៦

  • ហឹបនៃកិច្ចព្រមព្រៀងធ្លាប់ត្រូវរក្សាទុកនៅស៊ីឡូរ ហើយហឹបនោះជាតំណាងវត្ដមានរបស់ព្រះយេហូវ៉ា

  • ព្រះយេហូវ៉ាបានឲ្យជនជាតិភីលីស្ទីនចាប់យកហឹបនោះ ហើយហឹបនោះមិនបានត្រូវនាំយកទៅស៊ីឡូរវិញទេ

ពួកសង្ឃ ពួកអ្នកប្រកាសទំនាយ និងបណ្ដាជនទាំងឡាយបានគំរាមសម្លាប់យេរេមា

២៦:៨, ៩, ១២, ១៣

  • បណ្ដាជនបានចាប់យេរេមាដោយសារគាត់ប្រកាសទំនាយថាក្រុងយេរូសាឡិមនិងវិហារនឹងត្រូវបំផ្លាញចោល

  • យេរេមាមិនបានអស់សង្ឃឹម ហើយគាត់ក៏មិនបានរត់គេចដែរ

ព្រះយេហូវ៉ាបានការពារយេរេមា

២៦:១៦, ២៤

  • យេរេមាខំប្រឹងឲ្យមានចិត្ដក្លាហានរហូត ហើយព្រះយេហូវ៉ាមិនបានបោះបង់ចោលគាត់ឡើយ

  • ព្រះបានជំរុញអ័ហ៊ីកាមដែលមានចិត្ដក្លាហានឲ្យការពារយេរេមា

ដោយជំនួយនិងការលើកទឹកចិត្ដពីព្រះយេហូវ៉ា យេរេមាបានប្រកាសទំនាយអស់៤០ឆ្នាំ ទោះជាបណ្ដាជនមិនពេញចិត្ដស្តាប់ក៏ដោយ