លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពាក្យផ្សាយគំរូ

ពាក្យផ្សាយគំរូ

ទស្សនាវដ្ដីប៉មយាម

សំណួរ: តើលោកអ្នកគិតថាអ្វីជាអំណោយដ៏អស្ចារ្យបំផុតដែលព្រះបានឲ្យដល់យើង?

បទគម្ពីរ: យ៉ូន. ៣:១៦

ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះលើកឡើងអំពីមូលហេតុដែលព្រះបានចាត់លោកយេស៊ូឲ្យមកផែនដីដើម្បីស្លាប់ជាប្រយោជន៍ដល់យើង ហើយក៏លើកឡើងអំពីរបៀបដែលយើងអាចបង្ហាញចិត្ដកតញ្ញូចំពោះអំណោយនោះ។

ចូរបង្រៀនសេចក្ដីពិត

សំណួរ: តើតាមរបៀបណារាជាណាចក្ររបស់ព្រះនឹងដោះស្រាយបញ្ហាក្នុងពិភពលោកនេះ?

បទគម្ពីរ: ម៉ាថ. ៦:១០

សេចក្ដីពិត: រាជាណាចក្រព្រះនឹងធ្វើឲ្យផែនដីមានសន្ដិសុខ សេចក្ដីសុខសាន្ដ និងសាមគ្គីភាព ដូចនៅស្ថានសួគ៌ដែលបានសម្រេចរួចហើយ។

តើព្រះមានរដ្ឋាភិបាលទេ? (ការត្រឡប់ទៅជួប)

សំណួរ: [លើកឡើងសំណួរនៅខាងខ្នងខិត្ដប័ណ្ណ] ក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ តើជីវិតនឹងមានស្ថានភាពយ៉ាងណា?

បទគម្ពីរ: ទំនុក. ៣៧:២៩; អេ. ៦៥:២១-២៣

ស្នើផ្ដល់: [បង្ហាញសៀវភៅស្ដើងដំណឹងល្អ] មេរៀនទីក្នុងសៀវភៅស្ដើងនេះពិចារណាអំពីប្រយោជន៍ដែលខ្ញុំនិងលោកអ្នកអាចទទួលពីសេចក្ដីសន្យាទាំងនេះ។ [ចាប់ផ្ដើមការសិក្សាគម្ពីរដោយប្រើសៀវភៅស្ដើងនេះ]

សូមបង្កើតពាក្យផ្សាយរបស់ខ្លួន

សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។