ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
គាត់បានប្រព្រឹត្តដោយចិត្តក្លាហាន ការតាំងចិត្ត និងចិត្តខ្នះខ្នែង
ព្រះយេហូវ៉ាបានផ្ដល់ភារកិច្ចឲ្យយេហ៊ូដើម្បីបំផ្លាញក្រុមគ្រួសារដ៏ទុច្ចរិតរបស់ស្ដេចអាហាប់ (២បស. ៩:៦, ៧; w១១-E ១៥/១១ ទំ.៣ វ.២)
យេហ៊ូបានចាត់វិធានការភ្លាមៗក្នុងការប្រហារជីវិតរបស់ស្ដេចយេហូរ៉ាម (កូនប្រុសរបស់អាហាប់) និងម្ចាស់ក្សត្រីយេសិបិល (ប្រពន្ធរបស់សពអាហាប់) (២បស. ៩:២២-២៤, ៣០-៣៣; w១១-E ១៥/១១ ទំ.៤ វ.២-៣; សូមមើលតារាង «‹ខ្ញុំនឹងបំផ្លាញពូជពង្សអាហាប់ឲ្យអស់គ្មានសល់›—២បស. ៩:៨»)
យេហ៊ូបំពេញភារកិច្ចដែលគាត់បានទទួលដោយចិត្តក្លាហាន ការតាំងចិត្ត និងចិត្តខ្នះខ្នែង (២បស. ១០:១៧; w១១-E ១៥/១១ ទំ.៥ វ.៣-៤)
សូមសួរខ្លួនអ្នកថា ‹តើតាមរបៀបណាខ្ញុំអាចយកតម្រាប់តាមយេហ៊ូពេលដែលខ្ញុំបំពេញភារកិច្ចដែលបានត្រូវកត់ទុកក្នុងម៉ាថាយ ២៨:១៩, ២០?›