របៀបរស់នៅជាគ្រិស្តសាសនិក
សេចក្ដីអធិដ្ឋានរបស់យើងមានតម្លៃចំពោះព្រះយេហូវ៉ា
ការអធិដ្ឋានដែលព្រះយេហូវ៉ាពេញចិត្តប្រៀបដូចជាគ្រឿងក្រអូបដែលបានត្រូវដុតជូនចំពោះលោកក្នុងវិហារ។ (ចសព. ១៤១:២) ពេលដែលយើងប្រាប់បិតាដែលនៅស្ថានសួគ៌ថាយើងស្រឡាញ់និងមានចិត្តដឹងគុណចំពោះលោក ហើយប្រាប់ពីកង្វល់ព្រមទាំងបំណងប្រាថ្នារបស់យើង និងសុំការណែនាំពីលោក នោះយើងបង្ហាញថាយើងឲ្យតម្លៃចំពោះចំណងមិត្តភាពដែលយើងមានជាមួយលោក។ ពិតមែន ព្រះយេហូវ៉ាចាត់ទុកការអធិដ្ឋានជាសាធារណៈយ៉ាងខ្លីក្នុងកិច្ចប្រជុំរបស់យើងថា ជាផ្នែកដ៏សំខាន់ក្នុងការគោរពប្រណិប័តន៍។ ប៉ុន្តែ ព្រះយេហូវ៉ាពិតជាសប្បាយណាស់ពេលដែលយើងប្រាប់លោកអំពីអារម្មណ៍កប់ជ្រៅនិងគំនិតរបស់យើងក្នុងសេចក្ដីអធិដ្ឋានផ្ទាល់ខ្លួន ហើយនិយាយទៅកាន់លោកយ៉ាងយូរ!—សុភ. ១៥:៨
សូមទស្សនាវីដេអូ ខ្ញុំឲ្យតម្លៃយ៉ាងខ្លាំងទៅលើសេចក្ដីអធិដ្ឋាន រួចឆ្លើយសំណួរដូចតទៅ៖
-
តើបងចនសុនធ្លាប់មានឯកសិទ្ធិណាខ្លះក្នុងអង្គការរបស់ព្រះ?
-
តើបងចនសុនបានពឹងផ្អែកលើព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានយ៉ាងដូចម្ដេច?
-
តើអ្នកបានរៀនអ្វីពីបទពិសោធន៍របស់បងចនសុន?