ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«ខ្ញុំនឹងបំផ្លាញពូជពង្សអាហាប់ឲ្យអស់គ្មានសល់»—២បស. ៩:៨
រាជាណាចក្រយូដា
យេហូសាផាតគឺជាស្ដេច
ប. ឆ្នាំ៩១១ មុនគ.ស.: យេហូរ៉ាម (កូនរបស់យេហូសាផាត ដែលជាប្ដីរបស់អាថាលៀដែលជាកូនស្រីរបស់អាហាប់និងយេសិបិល) ក្លាយជាអ្នកគ្រប់គ្រងតែម្នាក់គត់
ប. ឆ្នាំ៩០៦ មុនគ.ស.: អាហាស៊ីយ៉ា (ចៅប្រុសរបស់អាហាប់និងយេសិបិល) ក្លាយជាស្ដេច
ប. ឆ្នាំ៩០៥ មុនគ.ស.: អាថាលៀសម្លាប់កូនចៅស្ដេចទាំងអស់ហើយដណ្ដើមយករាជ្យ។ មានតែយេហូអាសជាចៅរបស់គាត់ប៉ុណ្ណោះដែលរួចរស់ជីវិត ដោយសារសម្ដេចសង្ឃយេហូយ៉ាដាបានយកទៅលាក់។—២បស. ១១:១-៣
ឆ្នាំ៨៩៨ មុនគ.ស.: យេហូអាសក្លាយជាស្ដេច។ មហាក្សត្រីអាថាលៀបានត្រូវសម្លាប់ដោយសម្ដេចសង្ឃយេហូយ៉ាដា។—២បស. ១១:៤-១៦
រាជាណាចក្រអ៊ីស្រាអែល
ប. ឆ្នាំ៩២០ មុនគ.ស.: អាហាស៊ីយ៉ា (កូនប្រុសរបស់អាហាប់និងយេសិបិល) ក្លាយជាស្ដេច
ប. ឆ្នាំ៩១៧ មុនគ.ស.: យេហូរ៉ាម (កូនប្រុសរបស់អាហាប់និងយេសិបិល) ក្លាយជាស្ដេច
ប. ឆ្នាំ៩០៥ មុនគ.ស.: យេហ៊ូសម្លាប់យេហូរ៉ាមដែលជាស្ដេចនៃស្រុកអ៊ីស្រាអែល បងប្អូនប្រុសរបស់យេហូរ៉ាម ម្ដាយរបស់យេហូរ៉ាម (យេសិបិល) ស្ដេចអាហាស៊ីយ៉ានៃស្រុកយូដា និងបងប្អូនប្រុសរបស់ស្ដេចអាហាស៊ីយ៉ា។—២បស. ៩:១៤–១០:១៧
ប. ឆ្នាំ៩០៤ មុនគ.ស.: យេហ៊ូចាប់ផ្ដើមគ្រប់គ្រងជាស្ដេច