ចំណេះវិសេសពីបណ្តាំរបស់ព្រះ
ស្ត្រីដែលមានមហិច្ឆតានិងទុច្ចរិតមិនរួចពីការដាក់ទោសឡើយ
អាថាលៀបានសម្លាប់កូនស្ដេចទាំងអស់ដើម្បីនាងអាចគ្រប់គ្រងលើស្រុកយូដា (២បស. ១១:១; it-1-E ទំ.២០៩; សូមមើលតារាង«‹ខ្ញុំនឹងបំផ្លាញពូជពង្សអាហាប់ឲ្យអស់គ្មានសល់›—២បស. ៩:៨»)
យេហូសេបាបានយកយេហូអាសដែលជាអ្នកស្នងរាជ្យទៅលាក់ទុក (២បស. ១១:២, ៣)
សម្ដេចសង្ឃយេហូយ៉ាដាបានតែងតាំងយេហូអាសជាស្ដេច និងបានសម្លាប់អាថាលៀដ៏អាក្រក់នោះចោល ហើយនាងប្រហែលជាសមាជិកចុងក្រោយបំផុតក្នុងពូជពង្សរបស់អាហាប់ (២បស. ១១:១២-១៦; it-1-E ទំ.២០៩)
សូមរំពឹងគិតថា តើតាមរបៀបណាកំណត់ហេតុនេះបញ្ជាក់អំពីសេចក្ដីពិតនៃអ្វីដែលបានត្រូវចែងនៅសុភាសិត ១១:២១ និងអ្នកទូន្មាន ៨:១២, ១៣?