របៀបរស់នៅជាគ្រិស្តសាសនិក
«ចូរទម្លាប់ឲ្យ»
លោកយេស៊ូបានបញ្ជាក់ថាការបង្ហាញចិត្តសប្បុរសគឺអាចឆ្លងទៅវិញទៅមក។ (លូក. ៦:៣៨) ពេលដែលអ្នកមានទម្លាប់ឲ្យអ្នកឯទៀត នេះអាចជំរុញចិត្តបងប្អូនរួមជំនឿរបស់អ្នកឲ្យប្រព្រឹត្តយ៉ាងសប្បុរសនិងចិត្តទូលាយ។
ការឲ្យដោយរីករាយគឺជាផ្នែកមួយនៃការគោរពប្រណិប័តន៍របស់យើង។ ព្រះយេហូវ៉ាកត់សម្គាល់អស់អ្នកដែលបង្ហាញចិត្តទូលាយនិងជួយបងប្អូនដែលត្រូវការជំនួយ ហើយលោកសន្យាថាលោកនឹងផ្ដល់រង្វាន់ដល់អស់អ្នកទាំងនោះ។—សុភ. ១៩:១៧
សូមទស្សនាវីដេអូ យើងអរគុណចំពោះការដែលបងប្អូនមានទម្លាប់ឲ្យ រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើតាមរបៀបណាវិភាគទានរបស់អ្នកបានត្រូវប្រើដើម្បីជួយបងប្អូនរួមជំនឿ?
-
ហេតុអ្វីយើងគួរបន្តមានទម្លាប់ឲ្យទោះបីជាអំណោយរបស់យើងតិចឬច្រើនក្ដី? (សូមមើលអត្ថបទនៅ jw.org/km «ការមានអ្វីដែលលើសពីសេចក្ដីត្រូវការ អាចបំពេញការខ្វះខាត»)។