ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ ចូរបង្កើនអំណររបស់អ្នកក្នុងកិច្ចបម្រើផ្សាយ
ជួយសិស្សគម្ពីរឲ្យចេះសិក្សា
ដើម្បីជួយសិស្សឲ្យស្គាល់ព្រះយេហូវ៉ានិងក្លាយទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ សិស្សមិនគ្រាន់តែត្រូវរៀនសេចក្ដីពិតដែលយើងបង្រៀនពួកគេប៉ុណ្ណោះទេ។ (ម៉ាថ. ៥:៣; ហេ. ៥:១២–៦:២) ពួកគេក៏ត្រូវតែចេះសិក្សាដែរ។
ចាប់តាំងពីពេលដែលអ្នកចាប់ផ្ដើមសិក្សាជាមួយសិស្ស សូមបង្រៀនពួកគេឲ្យចេះរៀបចំសម្រាប់ការសិក្សារបស់ពួកគេ ហើយលើកទឹកចិត្តពួកគេឲ្យធ្វើដូច្នេះ។ (mwb១៨.០៣ ទំ.៦) សូមលើកទឹកចិត្តពួកគេឲ្យអធិដ្ឋានមុនចាប់ផ្ដើមការសិក្សាផ្ទាល់ខ្លួន ហើយជួយពួកគេឲ្យចេះប្រើឧបករណ៍សិក្សាផ្សេងៗដែលយើងមានក្នុងប្រព័ន្ធអេឡិចត្រូនិក។ សូមពន្យល់អំពីរបៀបដែលពួកគេអាចរកព័ត៌មានថ្មីៗដែលបានត្រូវដាក់បន្ថែមនៅjw.org/km និងJWទូរទស្សន៍។ សូមបន្តបង្រៀនពួកគេឲ្យអានគម្ពីរជារៀងរាល់ថ្ងៃ រៀបចំសម្រាប់កិច្ចប្រជុំ និងស្រាវជ្រាវរកចម្លើយចំពោះសំណួរដែលពួកគេមាន។ សូមជួយពួកគេឲ្យរំពឹងគិតអំពីអ្វីដែលពួកគេកំពុងរៀន។
សូមទស្សនាវីដេអូចូរជួយសិស្សគម្ពីរអ្នកឲ្យ... ចេះសិក្សា រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើតាមរបៀបណានីតាបានជួយហ្គិចឲ្យឃើញថាការសិក្សាមិនគ្រាន់តែជាការដឹងចម្លើយប៉ុណ្ណោះទេ?
-
តើអ្វីបានជួយហ្គិចឲ្យជឿជាក់ថា ការដែលព្រះយេហូវ៉ាហាមមិនឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ គឺជាការត្រឹមត្រូវ?
-
តើហ្គិចបានយល់អ្វីស្ដីអំពីការរំពឹងគិត?