របៀបរស់នៅជាគ្រិស្តសាសនិក
តើបងប្អូនស្រីៗអាចធ្វើកិច្ចការច្រើនជាងសម្រាប់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
កិច្ចការដែលបងប្អូនស្រីៗធ្វើដើម្បីរាជាណាចក្រ ពិតជាមានតម្លៃណាស់។ (ចសព. ៦៨:១១) ពួកគាត់បង្រៀនគម្ពីរដល់មនុស្សជាច្រើននាក់។ អ្នកត្រួសត្រាយពេញពេលភាគច្រើនគឺជាបងប្អូនស្រី។ បងប្អូនស្រីៗរាប់ពាន់នាក់ដែលមានចិត្តខ្នះខ្នែងបានធ្វើការនៅបេតអែល បម្រើជាសាសនទូត ជាអ្នកបម្រើផ្នែកសាងសង់ និងជាអ្នកបកប្រែ។ បងប្អូនស្រីៗដែលមានភាពចាស់ទុំពង្រឹងក្រុមគ្រួសារនិងក្រុមជំនុំរបស់ពួកគាត់។ (សុភ. ១៤:១) ទោះជាពួកគាត់មិនអាចបម្រើជាអ្នកចាស់ទុំ ឬជំនួយការខាងកិច្ចបម្រើក្ដី ពួកគាត់នៅតែអាចមានគោលដៅក្នុងក្រុមជំនុំ។ បើអ្នកជាបងប្អូនស្រី តើអ្នកអាចធ្វើកិច្ចការច្រើនជាងសម្រាប់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
-
បណ្ដុះឲ្យមានគុណសម្បត្តិជាគ្រិស្តសាសនិក។—១ធី. ៣:១១; ១ពេ. ៣:៣-៦
-
ជួយបងប្អូនស្រីៗឯទៀតក្នុងក្រុមជំនុំដែលមិនសូវមានបទពិសោធន៍។—ទីត. ២:៣-៥
-
ព្យាយាមចំណាយពេលច្រើនជាងក្នុងកិច្ចបម្រើផ្សាយ ហើយផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធភាព
-
រៀនភាសាផ្សេងផទៀត
-
រើទៅកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង
-
ដាក់ពាក្យធ្វើការនៅបេតអែលឬជួយក្នុងកិច្ចការសាងសង់
-
ដាក់ពាក្យចូលសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ
សូមទស្សនាវីដេអូ«ស្ត្រីដែលកំពុងធ្វើការយ៉ាងនឿយហត់ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់» រួចឆ្លើយសំណួរខាងក្រោមនេះ៖
-
តើពាក្យរបស់បងស្រីម្នាក់ៗបានលើកទឹកចិត្តអ្នកយ៉ាងដូចម្ដេច?