លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចិត្តស្មោះឥតងាករេនិងចិត្តគំនិតរបស់យើង

ចិត្តស្មោះឥតងាករេនិងចិត្តគំនិតរបស់យើង

យើង​មិន​គ្រាន់​តែ​បង្ហាញ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ក្នុង​អ្វី​ដែល​យើង​និយាយ​និង​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​ក្នុង​ចិត្ត​គំនិត​របស់​យើង​ដែរ។ (​ចសព. ១៩:១៤​) ហេតុ​នេះ​ហើយ​បាន​ជា​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ពិចារណា​អំពី​អ្វី​ៗ​ដែល​ពិត ថ្លៃ​ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ប្រកប​ដោយ​គុណធម៌ និង​អ្វី​ៗ​ដែល​គួរ​ឲ្យ​សរសើរ។ (​ភី. ៤:៨​) ទោះ​ជា​យើង​មិន​តែង​តែ​អាច​បញ្ឈប់​ចិត្ត​គំនិត​របស់​យើង​មិន​ឲ្យ​គិត​អំពី​អ្វី​ដែល​មិន​ល្អ​ក៏​ដោយ តែ​ការ​ចេះ​ទប់​ចិត្ត​អាច​ជួយ​យើង​ឲ្យ​ជំនួស​គំនិត​មិន​ល្អ​នោះ ជា​មួយ​នឹង​គំនិត​ល្អ​ៗ​វិញ។ ការ​បង្ហាញ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ក្នុង​គំនិត​របស់​យើង​អាច​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ក្នុង​ការ​ប្រព្រឹត្ត​របស់​យើង​ដែរ។—ម៉ាក. ៧:​២១​-​២៣

នៅ​ក្រោម​បទ​គម្ពីរ​ទាំង​នេះ សូម​សរសេរ​របៀប​គិត​គូរ​ដែល​យើង​គួរ​ជៀស​វាង​៖

រ៉ូម ១២:៣

លូក. ១២:១៥

ម៉ាថ. ៥:២៨

ភី. ៣:១៣