លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

អ្វីដែលខ្ញុំអាចធ្វើដើម្បីរក្សាកេរ្ដិ៍ឈ្មោះល្អរបស់យើង

អ្វីដែលខ្ញុំអាចធ្វើដើម្បីរក្សាកេរ្ដិ៍ឈ្មោះល្អរបស់យើង

មនុស្ស​កត់​សម្គាល់​ការ​ប្រព្រឹត្ត​របស់​សាក្សី​ ព្រះ​យេហូវ៉ា។ (​១កូ. ៤:៩​) យើង​អាច​សួរ​ខ្លួន​ ថា ‹តើ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​នាំ​ឲ្យ​ ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​ឬ​ទេ?›។ (​១ពេ. ២:១២​) យើង​ពិត​ជា​មិន​ចង់​ធ្វើ​អ្វី​ដែល​អាច​បង្ខូច​កេរ្តិ៍​ឈ្មោះ​ល្អ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​បាន​ខំ​ប្រឹង​ ធ្វើ​ឲ្យ​មាន​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ទេ។—អទ. ១០:១

សូម​កត់​ទុក​អ្វី​ដែល​គ្រិស្ត​សាសនិក​គួរ​ធ្វើ និង​គោល​ការណ៍​គម្ពីរ​មួយ​ដែល​អាច​ជួយ​គាត់​ក្នុង​ស្ថានភាព​ខាង​ក្រោម​នេះ​៖

  • អ្នក​មិន​ជឿ​រិះ​គន់​អ្នក​ដោយ​កំហឹង

  • សម្លៀក​បំពាក់ ឡាន ឬ​ផ្ទះ​របស់​អ្នក​មិន​ស្អាត

  • នៅ​ក្នុង​តំបន់​របស់​អ្នក មាន​ច្បាប់​មួយ​ដែល​មើល​ទៅ​អយុត្តិធម៌ ឬ​ពិបាក​ធ្វើ​តាម

តើ​អ្នក​ស្រាវ​ជ្រាវ​នៅ​ការិយាល័យ​ខាង​ការ​និពន្ធ​ជួយ​យើង​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​យ៉ាង​ដូច​ម្ដេច?

សូម​ទស្សនា​វីដេអូ​ការ​ជួយ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​សេចក្ដី​ពិត រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​កោត​ស្ងើច​ចំពោះ​ការ​ខំ​ប្រឹង​របស់​អង្គការ​ដើម្បី​រៀប​ចំ​សៀវភៅ​និង​វីដេអូ​ផ្សេង​ៗ​ដែល​មាន​ព័ត៌មាន​ត្រឹម​ត្រូវ?