ថ្ងៃទី១៨-២៤ ខែវិច្ឆិកា
ចម្រៀងសរសើរព្រះ ១០៧-១០៨
ចម្រៀងលេខ៧ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. «ចូរថ្លែងអំណរគុណដល់ព្រះយេហូវ៉ា ព្រោះលោកល្អ»
(១០នាទី)
របៀបដែលព្រះយេហូវ៉ាបានជួយសង្គ្រោះជនជាតិអ៊ីស្រាអែលពីស្រុកបាប៊ីឡូនគឺស្រដៀងនឹងរបៀបដែលលោកបានសង្គ្រោះយើងពីពិភពលោកសាថាន (ចសព. ១០៧:១, ២; កូឡ. ១:១៣, ១៤)
អំណរគុណចំពោះព្រះយេហូវ៉ាជំរុញចិត្តយើងឲ្យសរសើរតម្កើងលោកនៅកិច្ចប្រជុំ (ចសព. ១០៧:៣១, ៣២; w០៧ ១/៥ ទំ.៨ វ.២)
យើងអាចបណ្ដុះឲ្យមានចិត្តដឹងគុណចំពោះព្រះយេហូវ៉ាដោយពិចារណាអំពីអ្វីដែលលោកបានធ្វើសម្រាប់យើង (ចសព. ១០៧:៤៣; w១៥ ១៥/១ ទំ.៤ វ.៤)
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
ចសព. ១០៨:៩—តើអ្វីអាចជាមូលហេតុដែលម៉ូអាប់បានត្រូវប្រៀបប្រដូចទៅនឹង«ចានក្លាំ»សម្រាប់ព្រះ? (it-2-E ទំ.៤២០ វ.៤)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ១០៧:១-២៨ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ (lmd មេរៀនទី១ ចំណុចទី៤)
៥. ត្រឡប់ទៅជួប
(៤នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ សូមប្រាប់អំពីកម្មវិធីសិក្សាគម្ពីររបស់យើង ហើយជូនកាតវីស៊ីតកម្មវិធីសិក្សាគម្ពីរ។ (lmd មេរៀនទី៩ ចំណុចទី៣)
៦. សុន្ទរកថា
(៥នាទី) ijwyp អត្ថបទទី៩០—ប្រធានបទ៖ តើខ្ញុំអាចបំបាត់ចោលគំនិតអវិជ្ជមានយ៉ាងដូចម្ដេច? (th ចំណុចហាត់រៀនទី១៤)
ចម្រៀងលេខ៤៦
៧. យើងច្រៀងដើម្បីអរគុណព្រះយេហូវ៉ា
(១៥នាទី) ការពិគ្រោះ។
ក្រោយព្រះយេហូវ៉ាសង្គ្រោះជនជាតិអ៊ីស្រាអែលពីកងទ័ពជនជាតិអេហ្ស៊ីបដ៏ខ្លាំងក្លានៅសមុទ្រក្រហម បណ្ដាជនមានចិត្តដឹងគុណយ៉ាងខ្លាំងចំពោះព្រះយេហូវ៉ា ដូច្នេះពួកគេចាប់ផ្ដើមច្រៀងសរសើរលោក។ (ដច. ១៥:១-១៩) ពួកបុរសបាននាំមុខក្នុងការច្រៀងបទចម្រៀងថ្មីនេះ។ (ដច. ១៥:២១) លោកយេស៊ូនិងគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ក៏ច្រៀងសរសើរព្រះដែរ។ (ម៉ាថ. ២៦:៣០; កូឡ. ៣:១៦) យើងបន្តបង្ហាញចិត្តដឹងគុណចំពោះព្រះយេហូវ៉ាដោយច្រៀងសរសើរលោកនៅកិច្ចប្រជុំ សន្និបាត និងមហាសន្និបាត។ ជាឧទាហរណ៍ ចម្រៀងដែលយើងទើបតែច្រៀង«យើងអរគុណព្រះយេហូវ៉ា» ជាចម្រៀងដែលយើងច្រៀងនៅកិច្ចប្រជុំតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ។
ក្នុងវប្បធម៌ខ្លះ មនុស្សប្រុសអៀនខ្មាសមិនសូវហ៊ានច្រៀងនៅមុខគេទេ។ អ្នកខ្លះមិនចង់ច្រៀងឮៗដោយសារតែពួកគេគិតថាសំឡេងរបស់ពួកគេមិនពីរោះ។ ប៉ុន្តែ យើងគួរចាំថាការច្រៀងនៅកិច្ចប្រជុំគឺជាផ្នែកមួយនៃការគោរពប្រណិប័តន៍របស់យើង។ អង្គការព្រះយេហូវ៉ាខំព្យាយាមតែងនិងជ្រើសរើសបទចម្រៀងដែលយើងច្រៀងរាល់កិច្ចប្រជុំ។ អ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែច្រៀងរួមគ្នាដើម្បីបង្ហាញសេចក្ដីស្រឡាញ់ និងចិត្តដឹងគុណចំពោះបិតារបស់យើងនៅស្ថានសួគ៌ប៉ុណ្ណោះ។
សូមបង្ហាញវីដេអូ ប្រវត្តិសាស្ត្រនៃអង្គការយើង ចម្រៀងគឺជាអំណោយមួយ ភាគទី២។ រួចសួរអ្នកស្ដាប់នូវសំណួរដូចតទៅនេះ៖
-
តើមានអ្វីពិសេសមួយបានកើតឡើងក្នុងឆ្នាំ១៩៤៤?
-
តើតាមរបៀបណាបងប្រុសៗរបស់យើងនៅខេត្តស៊ីបេរីបង្ហាញថាពួកគាត់ឲ្យតម្លៃចំពោះការច្រៀងចម្រៀងរាជាណាចក្រ?
-
ហេតុអ្វីការច្រៀងចម្រៀងគឺសំខាន់ម្ល៉េះចំពោះសាក្សីព្រះយេហូវ៉ា?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.១៨ វ.៦-១៥