ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤–ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥
ចម្រៀងសរសើរព្រះ ១២០-១២៦
ចម្រៀងលេខ១៤៤ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ពួកគេសាបព្រោះទាំងទឹកភ្នែក តែប្រមូលផលទាំងអរសប្បាយ
(១០នាទី)
ជនជាតិអ៊ីស្រាអែលត្រេកអរពន់ពេកពេលពួកគេបានត្រូវរំដោះចេញពីក្រុងបាប៊ីឡូនដើម្បីទៅស្ថាបនាការគោរពប្រណិប័តន៍ពិតឡើងវិញ (ចសព. ១២៦:១-៣)
អស់អ្នកដែលបានត្រឡប់ទៅស្រុកយូដាវិញប្រហែលជាយំសោកដោយសារតែពួកគេត្រូវធ្វើការយ៉ាងនឿយហត់ (ចសព. ១២៦:៥, w០៤ ១/៩ ទំ.១៤ វ.១០)
បណ្ដាជនបន្តខំប្រឹងព្យាយាម ហើយពួកគាត់បានទទួលពរ (ចសព. ១២៦:៦; w២១.១១ ទំ.២៤ វ.១៧; w០១ ១/១០ ទំ.២៧ វ.១៣; សូមមើលរូបភាព)
សម្រាប់ការរំពឹងគិត ក្រោយយើងបានទទួលសេចក្ដីសង្គ្រោះនៅសង្គ្រាមអាម៉ាគេដូន យើងនឹងជួយធ្វើឲ្យផែនដីទៅជាសួនឧទ្យានម្ដងទៀត។ តើយើងនឹងមានការពិបាកអ្វីខ្លះ? តើយើងនឹងទទួលពរអ្វី?
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
ចសព. ១២៤:២-៥—តើយើងអាចរំពឹងថាព្រះយេហូវ៉ានឹងការពារយើងដូចលោកបានការពារជនជាតិអ៊ីស្រាអែលឬទេ? (cl ទំ.៧៣ វ.១៥)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ១២៤:១–១២៦:៦ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ផ្សព្វផ្សាយសាធារណៈ។ (lmd មេរៀនទី៣ ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៤នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ពេលសន្ទនាលើកមុន ម្ចាស់ផ្ទះប្រាប់ថាគាត់សង្ស័យទៅលើគម្ពីរ។ (lmd មេរៀនទី៩ ចំណុចទី៥)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) lff មេរៀនទី១៦ ពាក្យផ្ដើម និងចំណុចទី១-៣(lmd មេរៀនទី១១ ចំណុចទី៣)
ចម្រៀងលេខ១៥៥
៧. ចូរអរសប្បាយនឹងសេចក្ដីសន្យារបស់ព្រះ
(១៥នាទី) ការពិគ្រោះ។
ព្រះយេហូវ៉ាបានសម្រេចសេចក្ដីសន្យារបស់លោកចំពោះរាស្ត្រលោក ដែលបានត្រូវគេចាប់យកជាឈ្លើយទៅស្រុកបាប៊ីឡូន។ លោកបានសង្គ្រោះពួកគេ ហើយអភ័យទោសចំពោះកំហុសខុសឆ្គងរបស់ពួកគេ។ (អេ. ៣៣:២៤) លោកបានការពារពួកគេ និងហ្វូងសត្វរបស់ពួកគេពីសត្វតោនិងសត្វសាហាវផ្សេងៗ ដែលមានកាន់តែច្រើនឡើងពេលពួកគេលែងរស់នៅទីនោះទៀត។ (អេ. ៦៥:២៥) ពួកគេអាចមានផ្ទះរៀងៗខ្លួន ហើយអាចបរិភោគផលដំណាំរបស់ខ្លួន។ (អេ. ៦៥:២១) ព្រះឲ្យពរដល់កិច្ចការដែលពួកគេបានធ្វើ ហើយពួកគេមានជីវិតយូរអង្វែង។—អេ. ៦៥:២២, ២៣
សូមបង្ហាញវីដេអូ ចូរអរសប្បាយនឹងសេចក្ដីសន្យារបស់ព្រះអំពីសេចក្ដីសុខសាន្ត ឈុតខ្លី។ រួចសួរអ្នកស្ដាប់នូវសំណួរដូចតទៅនេះ៖
-
តើទំនាយទាំងនេះបានត្រូវសម្រេចនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
-
នៅក្នុងពិភពលោកថ្មី តើទំនាយទាំងនេះនឹងត្រូវសម្រេចតាមរបៀបដ៏អស្ចារ្យជាងយ៉ាងដូចម្ដេច?
-
តើអ្នកទន្ទឹងរង់ចាំការសម្រេចនៃទំនាយមួយណាជាងគេ?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.២០ វ.៨-១២, ប្រអប់នៅទំ.១៨៣