របៀបរស់នៅជាគ្រិស្ដសាសនិក របៀបប្រើសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? លេង របៀបប្រើសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? សៀវភៅបង្រៀនយើងស្រដៀងនឹងសៀវភៅព្រះគម្ពីរបង្រៀន។ សៀវភៅទាំងពីរនេះជាឧបករណ៍ជំនួយសម្រាប់បង្រៀនគម្ពីរ ដែលបកស្រាយអំពីសេចក្ដីពិត និងមានមេរៀនតាមលំដាប់លំដោយដូចគ្នា។ ប៉ុន្ដែ សៀវភៅបង្រៀនយើងប្រើពាក្យនិងការវែកញែកដែលស្រួលយល់ជាង។ សៀវភៅនេះបានត្រូវរៀបចំឡើងសម្រាប់អ្នកដែលពិបាកយល់ព័ត៌មានក្នុងសៀវភៅព្រះគម្ពីរបង្រៀន។ សៀវភៅបង្រៀនយើងមិនមានការពន្យល់បន្ថែមទេ ប៉ុន្ដែមានកំណត់នៅចុងសៀវភៅ។ កំណត់នេះមានសេចក្ដីពន្យល់ដ៏ស្រួលយល់អំពីអត្ថន័យពាក្យឬឃ្លាខ្លះ ព្រមទាំងព័ត៌មានបន្ថែមដែលទាក់ទងនឹងមេរៀន។ ក្នុងជំពូកនីមួយៗគ្មានសំណួរក្រោមចំណងជើង ឬប្រអប់សម្រាប់រៀនសាឡើងវិញទេ។ ផ្ទុយទៅវិញ ក្នុងជំពូកនីមួយៗបញ្ចប់ដោយសេចក្ដីសង្ខេបអំពីសេចក្ដីពិតក្នុងគម្ពីរ ដែលបានត្រូវពន្យល់ក្នុងជំពូកទាំងនោះ។ ដូចសៀវភៅព្រះគម្ពីរបង្រៀនដែរ សៀវភៅបង្រៀនយើងអាចត្រូវស្នើផ្ដល់ពេលណាក៏បាន ទោះជាមិនមែនជាសៀវភៅដែលត្រូវស្នើផ្ដល់សម្រាប់ខែនោះក៏ដោយ។ តើតាមរបៀបណាយើងអាចបង្រៀនគម្ពីរដោយប្រើលក្ខណៈពិសេសក្នុងសៀវភៅបង្រៀនយើង? សេចក្ដីសង្ខេប: តាមធម្មតា វិធីដែលយើងបង្រៀនសៀវភៅព្រះគម្ពីរបង្រៀនដល់មនុស្សភាគច្រើន គឺដោយអានវគ្គនិងសួរសំណួរ។ យើងក៏អាចប្រើវិធីនេះ ពេលបង្រៀនសៀវភៅនេះដែរ។ ប៉ុន្ដែ បើអ្នកមានសិស្សគម្ពីរដែលមិនសូវចេះអានឬមិនសូវចេះភាសាក្នុងសៀវភៅបង្រៀនយើង អ្នកអាចប្រើសេចក្ដីសង្ខេបក្នុងជំពូកដើម្បីបង្រៀនគាត់ ហើយលើកទឹកចិត្ដគាត់ឲ្យអានព័ត៌មានក្នុងជំពូកដោយខ្លួនឯង។ ជាញឹកញយ សេចក្ដីពិតនីមួយៗក្នុងគម្ពីរអាចត្រូវបង្រៀនក្នុងរយៈពេល១៥នាទី។ ដោយសារសេចក្ដីសង្ខេបមិនមានព័ត៌មានល្អិតល្អន់ដូចក្នុងជំពូកមេរៀន អ្នកបង្រៀនគួររៀបចំឲ្យបានល្អជាមុន ដោយគិតអំពីសេចក្ដីត្រូវការរបស់សិស្ស។ បើយើងបង្រៀនពីជំពូកមេរៀន យើងអាចប្រើព័ត៌មានក្នុងសេចក្ដីសង្ខេប ដើម្បីរៀនសាឡើងវិញ។ កំណត់នៅចុងសៀវភៅ: ពាក្យឬឃ្លានិងព័ត៌មានក្នុងកំណត់នៅចុងសៀវភៅ បានត្រូវរៀបចំតាមលំដាប់លំដោយនៃជំពូកមេរៀន។ អ្នកបង្រៀនអាចសម្រេចចិត្ដថាចង់ពិគ្រោះផ្នែកនេះក្នុងសៀវភៅបង្រៀនយើងពេលបង្រៀនគម្ពីរក៏បាន។ ថយ បន្ទាប់ Print ចែក ចែក របៀបប្រើសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ របៀបប្រើសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? ខ្មែរ របៀបប្រើសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? https://assetsnffrgf-a.akamaihd.net/assets/ct/d8f8c0370e/images/syn_placeholder_sqr.png