លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

ប្អូនវ័យក្មេង សូមកុំពន្យារពេលក្នុងការចូល«ទ្វារបើកចំហយ៉ាងធំ»

ប្អូនវ័យក្មេង សូមកុំពន្យារពេលក្នុងការចូល«ទ្វារបើកចំហយ៉ាងធំ»

ពេលយើងនៅក្មេង យើងប្រហែលជាគិតថាគ្រាយុវវ័យរបស់យើងនៅយូរទៀត។ ម្យ៉ាងទៀត យើងអាចគិតថាយើងនឹងមិនជួប«ថ្ងៃអាក្រក់»ដែលមនុស្សវ័យចាស់ប្រឈមមុខក្នុងពិភពលោកសាថានឡើយ។ (សាស្ដ. ១២:១) បើប្អូននៅក្មេង តើប្អូនគួរគិតថានៅមានពេលច្រើនទៀត ដើម្បីឲ្យប្អូនសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះ ដូចជាកិច្ចបម្រើពេញពេលទេ?

ទោះជាយើងក្មេងចាស់ក្ដី យើងអាចជួបនឹងរឿងដែលយើងស្មានមិនដល់ ដោយសារ«គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ»។ (សាស្ដ. ៩:១១) គម្ពីរចែងថា«អ្នករាល់គ្នាមិនដឹងថាជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាទេនៅថ្ងៃស្អែក»។ (យ៉ា. ៤:១៤) ម៉្លោះហើយ សូមកុំពន្យារពេលក្នុងការសម្រេចគោលដៅរបស់ប្អូនក្នុងកិច្ចបម្រើព្រះឡើយ បើគ្មានការចាំបាច់។ សូមចូល‹ទ្វារបើកចំហយ៉ាងធំសម្រាប់ឲ្យអ្នកបំពេញកិច្ចបម្រើ› កាលដែលនៅមានឱកាស។ (១កូ. ១៦:៩) បើប្អូនធ្វើដូច្នេះ ប្អូននឹងមិនស្តាយក្រោយសោះឡើយ។

គោលដៅខ្លះក្នុងកិច្ចបម្រើព្រះ:

  • ផ្សព្វផ្សាយជាភាសាផ្សេងទៀត

  • កិច្ចបម្រើត្រួសត្រាយ

  • ចូលរួមសាលាផ្សេងដែលអង្គការបានរៀបចំ

  • កិច្ចបម្រើផ្នែកសាងសង់

  • កិច្ចបម្រើនៅបេតអែល

  • កិច្ចការត្រួតពិនិត្យមណ្ឌល

គោលដៅរបស់ខ្ញុំ: