លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

«ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន»

«ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន»

ប្រពន្ធដែលមានសមត្ថភាព នាំឲ្យប្ដីមានកេរ្ដិ៍ឈ្មោះល្អ។ នៅសម័យរបស់ស្ដេចលេមយួល ប្ដីដែលមានប្រពន្ធបែបនោះ ត្រូវ«គេគោរពរាប់អាន»។ (សុភ. ៣១:២៣, ខ.ស.) សព្វថ្ងៃនេះ បុរសដែលគួរឲ្យគោរពរាប់អាន ពួកគាត់បម្រើជាអ្នកចាស់ទុំ ឬជំនួយការខាងកិច្ចបម្រើ។ បើពួកគាត់រៀបការហើយ សមត្ថភាពរបស់ពួកគាត់ក្នុងការបំពេញកិច្ចបម្រើ អាស្រ័យទៅលើកិរិយាល្អនិងការគាំទ្រពីប្រពន្ធរបស់ពួកគាត់។ (១ធី. ៣:៤, ១១) ប្រពន្ធដែលមានសមត្ថភាពមានតម្លៃខ្លាំងណាស់សម្រាប់ប្ដី ថែមទាំងសម្រាប់ក្រុមជំនុំផងដែរ។

ប្រពន្ធដែលមានសមត្ថភាពជួយប្ដីរបស់នាងឲ្យបម្រើបងប្អូន ដោយ . . .

  • លើកទឹកចិត្ដប្ដីដោយសម្ដីសប្បុរស។—សុភ. ៣១:២៦

  • សុខចិត្ដឲ្យប្ដីចំណាយពេលសម្រាប់ក្រុមជំនុំ។—១ថែ. ២:៧, ៨

  • មានរបៀបរស់នៅសាមញ្ញ។—១ធី. ៦:៨

  • មិនជជីកសួរប្ដីអំពីរឿងក្នុងក្រុមជំនុំដែលនាងគ្មានសិទ្ធិដឹងនោះទេ។—១ធី. ២:១១, ១២; ១ពេ. ៤:១៥