របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ផ្សព្វផ្សាយតាមទូរសព្ទ
ហេតុអ្វីនេះជារឿងសំខាន់: ការផ្សព្វផ្សាយតាមទូរសព្ទគឺជាវិធីសំខាន់មួយដើម្បីយើងអាច«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អ»។ (សកម្ម. ២០:២៤) * ការធ្វើដូច្នេះអាចជួយយើងឲ្យផ្សព្វផ្សាយដល់បុគ្គលផ្សេងៗ ពេលដែលស្ថានភាពមិនអនុញ្ញាតឲ្យយើងជួបគាត់ដោយផ្ទាល់។
របៀបអនុវត្ត:
-
រៀបចំ។ ជ្រើសរើសប្រធានបទសមរម្យមួយ។ រួចសរសេរចំណុចសំខាន់ៗដែលអ្នកចង់លើកឡើង។ ជាការល្អបើអ្នកអង្គុយនៅតុដោយមានចំណុចសំខាន់ៗដែលអ្នកបានសរសេរ និងឧបករណ៍ឯទៀតដែលអ្នកនឹងត្រូវការ ដូចជាឧបករណ៍អេឡិចត្រូនិកដែលបើកទៅJWបណ្ណាល័យ ឬគេហទំព័រjw.org® រួចទៅហើយ។
-
បន្ធូរអារម្មណ៍។ និយាយតាមរបៀបធម្មតា។ ញញឹមហើយប្រើកាយវិការដូចបុគ្គលនោះអាចមើលឃើញអ្នកបាន។ កុំផ្អាកបើមិនចាំបាច់។ បើមានបងប្អូនឯទៀតចូលរួម នេះក៏អាចជួយអ្នកដែរ។ បើម្ចាស់ផ្ទះសួរសំណួរ សូមបញ្ជាក់សំណួរនោះម្ដងទៀតយ៉ាងឮៗ ដើម្បីឲ្យដៃគូរបស់អ្នកអាចជួយរកចម្លើយ
-
ទុកសំណួរដើម្បីត្រឡប់ទៅជួបម្ដងទៀត។ បើបុគ្គលនោះបង្ហាញចំណាប់អារម្មណ៍ អ្នកអាចទុកសំណួរមួយដើម្បីឆ្លើយពេលអ្នកទូរសព្ទទៅលើកក្រោយ។ អ្នកក៏ប្រហែលអាចស្នើផ្ដល់សៀវភៅណាមួយ ដោយផ្ញើតាមអ៊ីមែល យកទៅផ្ទះគាត់ដោយផ្ទាល់ ឬតាមប្រៃសណីយ៍ជាដើម។ ឬអ្នកអាចស្នើសុំផ្ញើវីដេអូឬអត្ថបទតាមរយៈសារឬអ៊ីមែល។ ពេលសមរម្យ សូមប្រាប់បុគ្គលនោះអំពីសៀវភៅនិងវីដេអូផ្សេងៗទៀតដែលមាននៅក្នុងគេហទំព័ររបស់យើង
^ វគ្គ 3 បើអ្នកអាចផ្សព្វផ្សាយតាមទូរសព្ទនៅតំបន់របស់អ្នក សូមធ្វើតាមច្បាប់ដែលទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួន។