លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | លេវីវិន័យ ៨​-​៩

ភ័ស្តុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាពេញចិត្ត

ភ័ស្តុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាពេញចិត្ត

៨:៦​-​៩, ១២; ៩:១​-​៥, ២៣, ២៤

ព្រះ​យេហូវ៉ា​បាន​ទម្លាក់​ភ្លើង​ពី​មេឃ​ដើម្បី​ដុត​គ្រឿង​បូជា​ដំបូង​របស់​ពួក​សង្ឃ​ពី​ក្រុម​គ្រួសារ​អេរ៉ុន​ដែល​ទើប​តែ​បាន​ត្រូវ​តែង​តាំង។ នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​គាំទ្រ​និង​ពេញ​ចិត្ត​នឹង​ការ​រៀបចំ​នេះ។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ត​បណ្ដា​ជន​ដែល​បាន​ឃើញ​អ្វី​ទាំ​ង​នោះ​កើត​ឡើង​ឲ្យ​គាំទ្រ​ពួក​សង្ឃ​យ៉ាង​ពេញ​លេញ។ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​កំពុង​ប្រើ​លោក​យេស៊ូ​គ្រិស្ត​ជា​សម្ដេច​សង្ឃ​ដ៏​ឧត្ដម។ (​ហេ. ៩:១១, ១២​) នៅ​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​តែង​តាំង​បុរស​មួយ​ក្រុម​តូច​ជា​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​ម៉ាថ. ២៤:៤៥​) តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ គាំទ្រ និង​ពេញ​ចិត្ត​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នេះ?

  • ទោះ​ជា​មាន​ការ​បៀត​បៀន​ដែល​ឥត​ឈប់​ឈរ​ក៏​ដោយ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​បន្ត​ផ្ដល់​សេ​ច​ក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ

  • ដូច​បាន​ទាយ​ទុក ដំណឹង​ល្អ​កំពុង​ផ្សព្វ​ផ្សាយ​«​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»។—ម៉ាថ. ២៤:១៤

តើ​តាម​របៀប​ណា​យើង​អាច​គាំទ្រ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​យ៉ាង​ពេញ​លេញ?