លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | លេវីវិន័យ ១​-​៣

គោលបំណងនៃការជូនគ្រឿងបូជាផ្សេងៗ

គោលបំណងនៃការជូនគ្រឿងបូជាផ្សេងៗ

១:៣; ២:១, ១២; ៣:១

គ្រឿង​បូជា​ដែល​បណ្ដា​ជន​ត្រូវ​ជូន​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​សំដៅ​ទៅ​លោក​យេស៊ូ​និង​គ្រឿង​បូជា​លោះ ឬ​ប្រយោជន៍​ដែល​មក​ពី​គ្រឿង​បូជា​លោះ​នោះ។—ហេ. ៨:៣​-​៥; ៩:៩; ១០:៥​-​១០

  • សត្វ​ទាំ​ង​អស់​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​ត្រូវ​ឥត​ខ្ចោះ ដូច​គ្នា​ដែរ​លោក​យេស៊ូ​បាន​ជូន​រូប​កាយ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​ជា​គ្រឿង​បូជា។—១ពេ. ១:១៨, ១៩;

  • គ្រឿង​បូជា​ដុត​បាន​ត្រូវ​ដុត​ទាំ​ង​មូល​ជូន​ព្រះ ដូច​គ្នា​ដែរ​លោក​យេស៊ូ​ក៏​បាន​ប្រគល់​រូប​កាយ​ទាំ​ង​អស់​ជូន​ព្រះ​យេហូវ៉ា

  • អ្នក​ដែល​ជូន​គ្រឿង​បូជា​មេត្រី​មាន​មេត្រី​ភាព​ឬ​សន្តិភាព​ជា​មួយ​នឹង​ព្រះ នោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​រួម​ចំណែក​ក្នុង​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ក៏​មាន​សន្តិភាព​ជា​មួយ​នឹង​ព្រះ​ដែរ។