សាក្សីព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយតាមintercom នៅក្រុងវីយែនប្រទេសអូទ្រីស

កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ សីហា ២០១៦

ពាក្យផ្សាយគំរូ

យោបល់ផ្សេងសម្រាប់ស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម និងចូរស្តាប់ព្រះដើម្បីរស់ជារៀងរហូត សូមប្រើពាក្យគំរូទាំងនេះដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ចូរនៅជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត

តើ«ទីកំបាំង»នៃព្រះយេហូវ៉ាជាអ្វី ហើយតើនោះផ្ដល់នូវសុវត្ថិភាពយ៉ាងដូចម្ដេច? (ទំនុកតម្កើង ៩១)

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយជួយសិស្សឲ្យរីកចម្រើនដល់ប្រគល់ខ្លួនជូនព្រះ និងទទួលការជ្រមុជទឹក

ហេតុអ្វីគោលដៅទាំងនេះគឺសំខាន់ម៉្លេះ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយសិស្សគម្ពីរឲ្យសម្រេចគោលដៅទាំងនេះ?

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ចូរបន្ដបង្កើតផលក្នុងគ្រាដែលមានវ័យចាស់

បទគម្ពីរក្នុងទំនុកតម្កើង ទំនុកទី៩២ បង្ហាញថាមនុស្សសុចរិតអាចបន្ដបង្កើតផល ទោះជាស្ថិតក្នុងគ្រាដែលមានវ័យចាស់ក៏ដោយ។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ព្រះយេហូវ៉ានឹកចាំថាយើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ

ក្នុងទំនុកតម្កើង ទំនុកទី១០៣ ដាវីឌបានប្រើពាក្យប្រៀបប្រដូចដើម្បីពន្យល់អំពីសេចក្ដីមេត្ដាករុណាដ៏ធំធេងរបស់ព្រះយេហូវ៉ា។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

‹ចូរអរព្រះគុណដល់ព្រះយេហូវ៉ា›

បទគម្ពីរក្នុងទំនុកតម្កើង ទំនុកទី១០៦ អាចជួយលើកទឹកចិត្ដលោកអ្នកឲ្យមានអំណរគុណចំពោះព្រះជានិច្ច។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

«តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ា?»

តើអ្នកតែងទំនុកតម្កើងបានតាំងចិត្ដបង្ហាញអំណរគុណចំពោះព្រះយេហូវ៉ាតាមរបៀបណា? (ទំនុកតម្កើង ១១៦)

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរបង្រៀនសេចក្ដីពិត

ចូរពន្យល់សេចក្ដីពិតក្នុងគម្ពីរដោយប្រើពាក្យផ្សាយប្រភេទថ្មីនេះ។

របៀបរស់នៅជាគ្រិស្ដសាសនិក

សកម្មភាពចែកចាយទស្សនាវដ្ដីប៉មយាមពិសេសក្នុងខែតុលា

ទស្សនាវដ្ដីប៉មយាមនេះនឹងពន្យល់អំពីការសម្រាលទុក្ខ និងរបៀបដែលព្រះផ្ដល់ការសម្រាលទុក្ខដល់មនុស្ស។