ព្រះ យេហូវ៉ា នឹក ចាំ ថា យើង គ្រាន់ តែ ជា ធូលី ដី ប៉ុណ្ណោះ
ដាវីឌ បាន ប្រើ ពាក្យ ប្រៀប ប្រដូច ដើម្បី ពន្យល់ អំពី សេចក្ដី មេត្ដា ករុណា របស់ ព្រះ យេហូវ៉ា
-
ដូច
យើង មិន អាច យល់ ចម្ងាយ ពី ផ្ទៃ មេឃ មក ផែន ដី ថា ឆ្ងាយ ពី គ្នា យ៉ាង ណា នោះ យើង ក៏ មិន អាច យល់ ពី ទំហំ នៃ សេចក្ដី ស្រឡាញ់ ដ៏ ស្មោះ ត្រង់ របស់ ព្រះ យេហូវ៉ា យ៉ាង នោះ ដែរ -
ដូច
ទិស ខាង កើត នៅ ឆ្ងាយ ពី ទិស ខាង លិច យ៉ាង ណា នោះ ព្រះ យេហូវ៉ា ដក យក អំពើ ខុស ឆ្គង របស់ យើង ឲ្យ ឃ្លាត ឆ្ងាយ បំផុត តាម ដែល យើង អាច ស្រមៃ គិត -
ដូច
ឪ ពុក បង្ហាញ ក្ដី អាណិត អាសូរ ចំពោះ កូន ដែល ឈឺ ដោយ សារ រង របួស នោះ ព្រះ យេហូវ៉ា បង្ហាញ ក្ដី អាណិត មេត្ដា យ៉ាង នោះ ដែរ ចំពោះ អ្នក ដែល ប្រែ ចិត្ដ ហើយ សោក ស្តាយ យ៉ាង ខ្លាំង ដោយ សារបាន ធ្វើ អំពើ ខុស ឆ្គង