ចូរ បង្កើន ភាព ប៉ិន ប្រសប់ ក្នុង កិច្ច បម្រើ ផ្សាយ ដោយ ជួយ សិស្ស ឲ្យ រីក ចម្រើន ដល់ ប្រគល់ ខ្លួន ជូន ព្រះ និង ទទួល ការ ជ្រមុជ ទឹក
ហេតុ
របៀប
-
ក្នុង
អំឡុង ពេល បង្រៀន គម្ពីរ សូម ពិគ្រោះ ព័ត៌មាន ក្នុង មេ រៀន ដែល ជួយ សិស្ស គម្ពីរ ស្គាល់ ព្រះ យេហូវ៉ា កាន់ តែ ច្បាស់។ សូម បញ្ជាក់ អំពី សារៈសំខាន់ នៃ ការ អាន គម្ពីរ ជា រៀង រាល់ ថ្ងៃ និង ការ អធិដ្ឋាន « ឥត ឈប់ » ទៅ ព្រះ យេហូវ៉ា។—១ថែ. ៥:១៧; យ៉ា. ៤:៨ -
សូម
លើក ទឹក ចិត្ដ សិស្ស គម្ពីរ ឲ្យ កំណត់ គោល ដៅ ប្រគល់ ខ្លួន ជូន ព្រះ និង ទទួល ការ ជ្រមុជ ទឹក។ ដំណាល គ្នា នោះ សូម ជួយ គាត់ កំណត់ គោល ដៅ តូច ៗ ដូច ជា ការ លើក ដៃ ឆ្លើយ នៅ កិច្ច ប្រជុំ ឬ ការ ផ្សព្វ ផ្សាយ ដល់ អ្នក ជិត ខាង និង អ្នក រួម ការ ងារ ជា ដើម។ សូម ចាំ ថា ព្រះ យេហូវ៉ា មិន បង្ខំ នរណា ម្នាក់ ឲ្យ បម្រើ លោក ឡើយ។ ការ ប្រគល់ ខ្លួន ជូន ព្រះ គឺ ជា ការ សម្រេច ចិត្ដ ផ្ទាល់ ខ្លួន។—ចោ. ៣០:១៩, ២០ -
សូម
ជំរុញ ចិត្ដ សិស្ស គម្ពីរ ឲ្យ កែ ប្រែ ការ ប្រព្រឹត្ដ ណា ដែល ព្រះ យេហូវ៉ា មិន ពេញ ចិត្ដ ហើយ លើក ទឹក ចិត្ដ គាត់ បណ្ដុះ ឲ្យ មាន គុណ សម្បត្ដិ គ្រប់ គ្រាន់ ដើម្បី ទទួល ការ ជ្រមុជ ទឹក។ ( សុភ. ២៧:១១ ) សិស្ស គម្ពីរ ប្រហែល ជា មាន លក្ខណៈ ឬ ទម្លាប់ មិន ល្អ ខ្លះ ដែល ចាក់ ឫស យ៉ាង ជ្រៅ។ ដូច្នេះ យើង ត្រូវ បន្ដ ជួយ គាត់ ឲ្យ ដោះ ចេញ នូវ បុគ្គលិក លក្ខណៈ ចាស់ ហើយ បំពាក់ បុគ្គល លក្ខណៈ ថ្មី។ ( អេភ. ៤:២២ - ២៤ ) សូម បង្ហាញ គាត់ ក្នុង ទស្សនាវដ្ដី ប៉ម យាម អំពី អត្ថបទ ត ភាគ « គម្ពីរ ជួយ មនុស្ស ឲ្យ កែ ប្រែ ជីវិត »។ -
សូម
រៀប រាប់ ប្រាប់ សិស្ស គម្ពីរ នូវ អំណរ ដែល អ្នក បាន ទទួល ពី ការ បម្រើ ព្រះ យេហូវ៉ា។—អេ. ៤៨:១៧, ១៨