លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរបង្រៀនសេចក្ដីពិត

ចូរបង្រៀនសេចក្ដីពិត

ចាប់ពីខែកញ្ញាទៅ កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ នឹងមានពាក្យផ្សាយគំរូប្រភេទថ្មីមួយទៀត ដែលមានចំណងជើងថា«ចូរបង្រៀនសេចក្ដីពិត»។ គោលដៅរបស់យើងគឺពន្យល់សេចក្ដីពិតក្នុងគម្ពីរ ដោយប្រើសំណួរមួយនិងបទគម្ពីរមួយ។

បើយើងឃើញថាម្ចាស់ផ្ទះចាប់អារម្មណ៍ យើងអាចធ្វើឲ្យគាត់មានចិត្ដរំភើប ទន្ទឹងចាំជួបយើងម្ដងទៀត ដោយជូនសៀវភៅមួយ ឬបង្ហាញវីដេអូមួយពីjw.org។ យើងគួរព្យាយាមត្រឡប់ទៅជួប ក្នុងអំឡុងពីរបីថ្ងៃក្រោយមក ដើម្បីបន្ដការពិគ្រោះពីលើកមុន។ ពាក្យផ្សាយថ្មីនិងសុន្ទរកថាក្នុងផ្នែកចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ នឹងមានមូលដ្ឋានលើសេចក្ដីសង្ខេបនៃជំពូកនីមួយក្នុងសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? ក្នុងសេចក្ដីសង្ខេបទាំងនោះ មានសំណួរនិងបទគម្ពីរថែមទៀត ដែលយើងអាចប្រើសម្រាប់ការត្រឡប់ទៅជួបការបង្រៀន ដោយប្រើតែគម្ពីរប៉ុណ្ណោះ។

មានផ្លូវតែមួយប៉ុណ្ណោះដែលនាំទៅជីវិត។ (ម៉ាថ. ៧:១៣, ១៤) ដោយសារយើងជួបមនុស្សដែលមានសាសនានិងមជ្ឈដ្ឋានផ្សេងៗ យើងត្រូវពន្យល់សេចក្ដីពិតក្នុងគម្ពីរដែលទាក់ទាញចិត្ដពួកគេម្នាក់ៗ។ (១ធី. ២:៤) ពេលដែលយើងចេះពិគ្រោះអំពីប្រធានបទផ្សេងក្នុងគម្ពីរ ហើយមានភាពប៉ិនប្រសប់ជាងក្នុងការ«បង្រៀននិងពន្យល់បណ្ដាំនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ» យើងនឹងមានអំណរកាន់តែខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ យើងនឹងទទួលលទ្ធផលល្អក្នុងការបង្រៀនសេចក្ដីពិតដល់អ្នកទៀត។—២ធី. ២:១៥