កិច្ច បម្រើ និង ជីវិត កំណត់ សម្រាប់ កិច្ច ប្រជុំ
សីហា ២០១៨
ការសន្ទនាគំរូ
ការសន្ទនាគំរូនៃអត្ថបទបន្ដបន្ទាប់ស្ដីអំពីប្រយោជន៍ពីគម្ពីរនៅសម័យយើង។
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ចូរបង្ហាញចិត្ដកតញ្ញូ
អ្នកដែលចង់ធ្វើឲ្យគ្រិស្ដពេញចិត្ដ មានភារកិច្ចបង្ហាញសេចក្ដីស្រឡាញ់និងចិត្ដកតញ្ញូចំពោះមនុស្សទាំងអស់ ទោះជាពួកគេមានសញ្ជាតិ ពូជសាសន៍ ឬសាសនាណាក៏ដោយ។
របៀបរស់នៅជាគ្រិស្ដសាសនិក
ចូរអ្នករាល់គ្នានឹកចាំពីប្រពន្ធរបស់ឡុត
តើតាមរបៀបណាយើងអាចការពារមិនឲ្យបាត់បង់ការពេញចិត្ដពីព្រះដូចប្រពន្ធរបស់ឡុត? ចុះយ៉ាងណាបើយើងឃើញថាយើងកំពុងចាប់ផ្ដើមស្វែងរកទ្រព្យសម្បត្ដិជាជាងបម្រើព្រះ?
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ចូរទាញមេរៀនពីឧទាហរណ៍អំពី១០មិណា
ក្នុងឧទាហរណ៍របស់លោកយេស៊ូអំពី១០មិណា តើអ្វីជាតំណាងម្ចាស់ ខ្ញុំបម្រើ និងប្រាក់?
របៀបរស់នៅជាគ្រិស្ដសាសនិក
ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ពោលគឺរបៀបប្រើJW.ORG
សៀវភៅនិងវីដេអូទាំងអស់ក្នុងឧបករណ៍ដើម្បីបង្រៀនគម្ពីរ លើកទឹកចិត្ដឲ្យចូលJW.ORG។ បើយើងចេះប្រើគេហទំព័រយើង យើងកាន់តែមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ។
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»
មិនយូរទៀត លោកយេស៊ូនឹងមកក្នុងនាមជាអ្នកប្រហារជីវិតនិងអ្នកសង្គ្រោះ។ យើងត្រូវត្រៀមលក្ខណៈដើម្បីប្រាកដថាយើងនឹងត្រូវសង្គ្រោះ។
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ចូរប្រុងប្រៀបអភ័យទោសឲ្យអ្នកឯទៀត
បើព្រះយេហូវ៉ានិងបុត្ររបស់លោកឃើញមនុស្សខុសឆ្គងប្រែចិត្ដ សូម្បីតែបន្ដិច លោកទាំងពីរនឹងប្រើនោះជាមូលដ្ឋានដើម្បីផ្ដល់សេចក្ដីមេត្ដាករុណា។
របៀបរស់នៅជាគ្រិស្ដសាសនិក
លោកយេស៊ូក៏បានស្លាប់ដើម្បីបងប្អូនរបស់អ្នកដែរ
លោកយេស៊ូបានបូជាជីវិតរបស់លោកដើម្បីមនុស្សមិនល្អឥតខ្ចោះ។ តើតាមរបៀបណាយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដូចគ្រិស្ដចំពោះបងប្អូនរបស់យើង ដែលមិនល្អឥតខ្ចោះដូចយើង?