របៀបរស់នៅជាគ្រិស្ដសាសនិក
ចូរអ្នករាល់គ្នានឹកចាំពីប្រពន្ធរបស់ឡុត
ហេតុអ្វីប្រពន្ធរបស់ឡុតងាកក្រោយកាលដែលនាងកំពុងរត់ចេញពីក្រុងសូដុម? គម្ពីរមិនបានចែងទេ។ (លោ. ១៩:១៧, ២៦) តាមបរិបទនៃការព្រមានរបស់លោកយេស៊ូបញ្ជាក់ថានាងប្រហែលជានឹកស្តាយអ្វីដែលនាងបានលះចោល។ (លូក. ១៧:៣១, ៣២) តើតាមរបៀបណាយើងអាចការពារមិនឲ្យបាត់បង់ការពេញចិត្ដពីព្រះដូចប្រពន្ធរបស់ឡុត? យើងមិនត្រូវអនុញ្ញាតឲ្យការស្វែងរកទ្រព្យសម្បត្ដិទៅជាអ្វីដែលសំខាន់បំផុតឡើយ។ (ម៉ាថ. ៦:៣៣) លោកយេស៊ូបានបង្រៀនថាយើង«មិនអាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្ដិផងបានឡើយ»។ (ម៉ាថ. ៦:២៤) ប៉ុន្ដែ ចុះយ៉ាងណាបើយើងឃើញថាយើងកំពុងចាប់ផ្ដើមស្វែងរកទ្រព្យសម្បត្ដិជាជាងបម្រើព្រះ? យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាដើម្បីឲ្យឃើញថាយើងត្រូវកែប្រែអ្វីខ្លះ ហើយក៏អធិដ្ឋានសុំឲ្យមានចិត្ដក្លាហាននិងកម្លាំងដើម្បីធ្វើដូច្នោះ។
រំលឹកឡើងវិញអំពីវីដេអូបីភាគ ចូរអ្នករាល់គ្នានឹកចាំពីប្រពន្ធរបស់ឡុត និងឆ្លើយសំណួរដូចតទៅ:
-
តើការបង្ខិតបង្ខំឲ្យរកលុយថែមទៀតមានឥទ្ធិពលយ៉ាងណាទៅលើគំនិត ពាក្យសម្ដី និងការប្រព្រឹត្ដរបស់ខ្លូរៀ?
-
តើប្រពន្ធរបស់ឡុតគឺជាគំរូសម្រាប់ព្រមានយើងនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
-
តើតាមរបៀបណាការធ្វើតាមគោលការណ៍គម្ពីរបានជួយចូនិងក្រុមគ្រួសាររបស់គាត់?
-
តើការសេពគប់របស់អាណានៅកន្លែងធ្វើការមានឥទ្ធិពលយ៉ាងណាទៅលើចំណងមិត្ដភាពរបស់នាងជាមួយព្រះ?
-
បើយើងបានទទួលការបង្ខិតបង្ខំឲ្យចាត់ទុកលុយថាសំខាន់បំផុតក្នុងជីវិត ហេតុអ្វីយើងត្រូវការចិត្ដក្លាហាន?
-
តើប្រាយអេននិងខ្លូរៀបានធ្វើអ្វីខ្លះដើម្បីចាត់ទុកការបម្រើព្រះថាសំខាន់បំផុតម្ដងទៀត?
-
តើអ្នកឃើញគោលការណ៍គម្ពីរណាខ្លះក្នុងវីដេអូនេះ?